Ask
Websites Login
ពីប្រធានបទៈផ្នែកទីផ្សារ
ដោយ: ទីផ្សារ ​ នៅ 2019-06-06

ផ្នែកទីផ្សារ (ភាគ៩)


By: ទីផ្សារ on 2019-06-06

សំណួរ

៤១- ហេតុអ្វីត្រូវប្រើពាក្យឧប្បមា ?

៤២- តើការវិភាគបរិយាកាសបន្តបន្ទាប់មានប៉ុន្មាន ? អ្វីខ្លះ ?

៤៣- ដូចម្តេចដែលហៅថាការវិភាគទីផ្សារ ?

៤៤- តើការវិភាគទៅលើអ្នកប្រើប្រាស់មានអ្វីខ្លះ ?

៤៥- តើការវិភាគទៅលើការប្រែប្រួលគូរប្រជែងមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

៤១- បានជាត្រូវប្រើពាក្យឧប្បមាគឺ ៖

  • ដោយសារបរិយាកាសតែងតែប្រែប្រួល
  • អង្គភាព ឬស្ថាប័នអាចសម្របតាមភាពប្រែប្រួលបរិយាកាសអង្គភាព
  • អង្គភាពអាជីវកម្មដែលអាចសម្របទៅតាមបរិយាកាសធម្មជាតិ ។

៤២- ការវិភាគបរិយាកាសបន្តបន្ទាប់មាន៥គឺ ៖

  • ត្រូវប្រមើលមើលគ្រប់ផ្នែកនៃបរិយាកាស និងត្រូវបង្កើតគំនិតដែលផ្តោតទៅលើ ៖
  • ការអភិវឌ្ឍ
  • ការកើតឡើងថ្មី
  • ពាក្យចរចាមអារាម
  • កំណត់និងជ្រើសរើសអថេរសំខាន់ៗសម្រាប់ការសិក្សាបន្ត
  • ប្រមូលព័ត៌មានអថេរដែលបានជ្រើសរើសរួច ឬបង្កើតនិងរៀបចំការប្រែប្រួល
  • ប៉ានប្រមាណលើការប្រែប្រួលចំពោះអថេរដែលបានជ្រើសរើសរួច
  • កំណត់ការឆ្លើយតបសម្របទៅនឹងការសំខាន់ៗ

៤៣- ការវិភាគទីផ្សារ គឺសំដៅលើការព្យាករណ៍ទំហំទីផ្សារ និងការលូតលាស់ទីផ្សារដែលក្រុមហ៊ុនកំពុងប្រតិបត្តិ

  • កំណត់ទីតាំងភូមិសាស្រ្តដែលគ្របដណ្តប់ដោយសកម្មភាព Marketing របស់ក្រុមហ៊ុន
  • កំណត់ផលិតផល សេវាកម្មដែលផ្តល់ឲ្យក្រុមហ៊ុន

៤៤- ការវិភាគទៅលើអ្នកប្រើប្រាស់មាន៦គឺ ៖ Who, What, When, Where, Why, and How ។

៤៥- ការវិភាគទៅលើការប្រែប្រួលគូប្រជែងមាន៤គឺ ៖

ក- ការរកឃើញទីផ្សារដែលពាក់ព័ន្ធទៅនឹងទីផ្សារក្រុមហ៊ុន

  • វិសាលភាពគូប្រជែង
  • គោលបំណងរបស់ក្រុមហ៊ុនគូប្រជែង
  • ធនធានរបស់គូប្រជែង
  • សមត្ថភាពរបស់គូប្រជែង
  • ចំណែកទីផ្សាររបស់គូប្រជែង
  • យុទ្ធសាស្រ្តរបស់គូប្រជែង និងជំហរទីផ្សាររបស់ពួកគេ

ខ- ការវាយតម្លៃគូប្រជែងទាំងអស់

  • ភាពខ្លាំង
  • ភាពខ្សោយ
  • ភាពដែលអាចធ្វើការប្រកួតប្រជែងទៅបាន
  • ការគ្រប់គ្រងទីផ្សារ និងការសម្លែងសកម្មភាពរបស់ពួកគេ

គ- អង្កេតមើលស្ថានភាពអនាគតរបស់គូប្រកួតប្រជែងទាំងអស់

  • យុទ្ធសាស្រ្ត
  • ប្រភពរបស់គូប្រកួតប្រជែងនីមួយៗនាពេលអនាគតពិនិត្យសកម្មភាពដំបូងបច្ចុប្បន្ន និងអនាគតរបស់ពួកគេ ។

ឃ- ត្រួតពិនិត្យរាប់បំលាស់ទីរបស់គូប្រជែង

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login