Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ

 

I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ព្រះពុទ្ធសាសនាមានដើមកំណើតពី ...មនុស្ស...។

២.ដំណាក់ចិត្តវិទ្យាជាដំណាក់នៃការវាយតម្លៃរបស់ខួរក្បាលទៅលើរំញោចដែលអាចកំណត់ថាអ្វីមួយបង្កើតបានជាបាតុភូតហៅថា ...ឥន្ទ្រីយារម្មណ៍...។

៣.កូនដែលកើតពីឪពុកម្តាយដែលគ្មានចំណងអាពាហ៍ពិពាហ៍កូននោះមានឈ្មោះថា ...កូនឥតខាន់ស្លា...។

៤.ការបំបែកអ្វីដែលស៊ាំញាំឱ្យទៅជាងាយ បំបែកអង្គធាតុឱ្យទៅជាធាតុផ្សំហៅថា ...វិភាគ...។

៥. ...សំយោគក្នុងគំនិត... គឺជាការធ្វើសំយោគអរូបីនៅតែក្នុងគំនិតដែលវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។

 

II.ចូរនិយាយពីគោលបំណងនៃ វិភាគ និង សំយោគ។

គោលបំណងនៃវិភាគគឺដើម្បីៈ

  • ស្គាល់ធាតុបង្កច្បាស់
  • ស្វែងរកទំនាក់ទំនងធាតុផ្សេងៗ
  • រៀបចំធាតុទាំងឡាយឱ្យមានសណ្តាប់ធ្នាប់

គោលបំណងសំយោគគឺដើម្បី

  • ផ្តុំឡើងវិញនូវធាតុបង្ក
  • បង្រួមធាតុនីមួយៗឡើងវិញ
  • បង្ហាញ ពន្យល់ឱ្យឃើញច្បាស់។

 

III.ដូចម្តេចដែលហៅថា ករណីកិច្ច? ទំនួលខុសត្រូវ?

ករណីកិច្ច មានន័យថាគឺជាកិច្ចការដែលចាំបាច់ ត្រូវធ្វើដោយខានមិនបាន។

តាមកង់ៈ ករណីកិច្ចជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្សក្រោមបញ្ជានៃវិចារណញាណ។ ករណីកិច្ចជារូបធាតុនៃកាតព្វកិច្ច។

ទំនួលខុសត្រូវមានន័យថា គឺជាកាតព្វកិច្ចដែលត្រូវធានារ៉ាប់រងនូវអំពើដែលយើងបានប្រព្រឹត្តនៅចំពោះមុខអំណាចជាន់ខ្ពស់ណាមួយទំនួលខុសត្រូវតម្រូវឱ្យមានការសារភាពកំហុស។

 

IV.ហេតុអ្វីបានជាប្រទេភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ?

បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យពីព្រោះថា

  • រដ្ឋសភា និងរដ្ឋាភិបាលកើតឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវនិងសេរី
  • ការដឹកនាំ គ្រប់គ្រង គឺអនុវត្តតាមច្បាប់ដែលមានជាធរមាន
  • ស្ថាប័នតុលាការមានសិទ្ធិសេរីភាពពេលទីក្នុងការបញ្ចេញមតិ យោបល់ ការបង្កើតសមាគម និង ការប្រជុំផ្សេងៗ។

 

V.តើការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតមានសារៈសំខាន់ដែរឬទេ?

ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតមានសារៈសំខាន់ណាស់ព្រោះ៖

  • យុវជនជាសរសរទ្រូង និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ
  • យុវជនមានការតាំងចិត្តខ្ពស់ និង សំលឹងបានវែងឆ្ងាយសម្រាប់អនាគត
  • យុវជនមានប្រាជ្ញាវែឆ្លាត មានគំនិតជ្រាលជ្រៅ ដឹងខុស ដឹងត្រូវ
  • យុវជនជាអ្នកសម្រេចចិត្តផ្ទាល់ក្នុងការជ្រើសរើសអ្នកដឹងនាំ។

 

VI.តើមានវិធីណាខ្លះដើម្បីចៀសវាងគ្រឿងញៀន?

វិធីដែលអាចឱ្យចៀសវាងគ្រឿងញៀនមានដូចជា៖

  • កុំសាកល្បងប្រើប្រាស់គ្រឿងញៀន
  • មិនត្រូវជឿពាក្យញុះញង់អ្នកប្រើប្រាស់ ឬអ្នកលក់គ្រឿងញៀន
  • បដិសេធជានិច្ចចំពោះបញ្ហាគ្រឿងញៀន
  • មិនសេពគប់អ្នកប្រព្រឹត្តគ្រឿងញៀន
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំបាត់គ្រឿងញៀន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login