Point Center Login Help
Norway

បទពិសោធន៍​នៃ​ការត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​ទុតិយ​​ភូមិ​សម្រាប់ប្អូនៗថ្នាក់ទី១២

By: Narith82
Date: 2020-02-11 09:25
Category: Study Experience
1080 0 0

សិស្ស​ដែល​ប្រឡង​បញ្ចប់​ការសិក្សា​ចង់​ទទួលបាន​លទ្ធផល​ល្អ​នោះ គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​គ្រប់មុខ​វិជ្ជា​សិក្សា ហើយ​មិនត្រូវ​ព្យាយាម​សិក្សា​តែ​មុខវិជ្ជា​ណា ដែល​ខ្លួន​ចូលចិត្ត​នោះទេ​។ ​យើង​ត្រូវ​ចេះ​ស្វ័យ​សិក្សា​រៀបចំ​កាលវិភាគ​សម្រាប់​ការរៀន​ដោយ​ខ្លួនឯង​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព និង​មិនគួរ​ទុកពេល​កន្លងផុតទៅ​ឥតប្រយោជន៍​នោះទេ​។ ហើយ​យើង​ត្រូវ​កត់ត្រា​ទុក​នូវ​ចំណុច​សំខាន់​ដើម្បី​រំលឹក​មេរៀន​មុន​ការប្រលង​មកដល់​។​ជាពិសេស​យើង​គួរ​ឧស្សាហ៍​អនុវត្ត​លំ​ហាត់​ដែល​ស្មុគស្មាញ​ដើម្បី​ដឹង​ពី​គន្លឹះ​សំខាន់ៗ​ក្នុងការ​ដោះស្រាយ​បញ្ហា និង​រំលឹក​មេរៀន​ណា​ដែល​សំខាន់ៗ​ក្នុងការ​ចង់ចាំ​។

យើង​ត្រូវ​ប្រមូល​វិញ្ញាសា​ចាស់ៗ​ដែល​ធ្លាប់​ចេញ​ប្រឡង​ថ្នាក់ជាតិ​ឆ្នាំមុន​មក​អនុវត្តន៍ ហើយ​មុន​ថ្ងៃ​ប្រលង​ត្រូវ​រំលឹក​ចំណុច​សំខាន់ៗ​នូវ​អ្វីដែល​អ្នក​មិនទាន់​ចាំ​ម្តងទៀត​។ មួយវិញទៀត​អំឡុង​ការប្រឡង​នេះ​មិនត្រូវ​ប្រញាប់ប្រញាល់​ធ្វើ​សំណួរ​ឬ​ព្រួយបារម្ភ​ពេក​ទេ​គឺ​គ្រាន់តែ​ផ្តោតលើ​សំណួរ​ទៅបាន​ហើយ។

ការប្រលង​យក​លទ្ធផល​ល្អ​នៅ​ថ្នាក់ជាតិ​គឺ​ត្រូវ​កំណត់​គោលដៅ​ឲ្យ​ច្បាស់លាស់ តើ​យើង​ប្រឡង​គ្រាន់តែ​ដើម្បី​តែ​ជាប់​ឬមួយ​ចង់បាន​និទ្ទេស​ល្អ ហើយ​និទ្ទេស​អ្វីដែល​យើង​ចង់បាន

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login