Point Center Login Help
Norway

ដង្ហើមចុងក្រោយរបស់ Alexander the Great

By: Rosa-KH
Date: 2021-08-01 22:01
Category: Skill Experience
761 0 0

សេចក្ដីស្លាប់របស់ស្ដេច Alexander នៅតែជាអាថ៌កំបាំង។ ទោះយ៉ាងណា រឿងរ៉ាវមុនការសោយទិវង្គតរបស់ស្ដេចអង្គនេះ នៅតែត្រូវបានគេយកមកដំណាលតៗគ្នាមកដល់សព្វថ្ងៃ។

រឿងបានដំណាលថា នៅពេលដែលសេចក្ដីស្លាប់ខិតជិតមកដល់ Alexanderមិនអាចវិលត្រលប់ទៅស្រុកកំណើតបានទាន់ពេលវេលាទេ។ គាត់បានប្រាប់ទៅអស់មេទ័ពថា “យើងនឹងចាកចេញពីផែនដីនេះក្នុងពេលឆាប់ៗខាងមុខ។ យើងមានបំណងប្រាថ្នា៣ ពួកឯងត្រូវធ្វើតាមបញ្ជារបស់យើង” ។ មេទ័ពទាំងប៉ុន្មានទទួលបញ្ជាទាំងទឹកភ្នែក។
១. ត្រូវឲ្យពេទ្យហ្លួងដែលខ្លាំងពូកែ សែងមឈូសរបស់យើង។
២. ត្រូវយកទ្រព្យសម្បត្ដិដែលយើងមាន ដូចជាមាសពេជ្យកែវកង មកបាចតាមផ្លូវទៅកាន់ទីបញ្ចុះសព។
៣. ត្រូវទុកដៃរបស់យើងឲ្យនៅទទេស្អាត រួចបង្ហាញវាឲ្យមនុស្សគ្រប់គ្នាបានឃើញ។

មេទ័ពម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះបញ្ជាមិនធម្មតាបែបនេះ រួចក៏សំណូមពរឲ្យ Alexander ជួយបកស្រាយ។ Alexander the Great បានឆ្លើយថា៖

យើងចង់ឲ្យពេទ្យខ្លាំងពូកែសែងមឈូសយើង គឺចង់បញ្ជាក់ថា នៅពេលដែលសេចក្ដីស្លាប់ឈានមកដល់ សូម្បីតែគ្រូពេទ្យខ្លាំងពូកែនៅលើលោកក៏មិនអាចព្យាបាលជីវិតឲ្យរស់ឡើងវិញដែរ។ (Alexander the Great សោយទិវង្គតនៅអាយុ៣៣ឆ្នាំ)

យើងចង់បាចមាសពេជ្យកែវកងលើផ្លូវ គឺចង់ឲ្យមនុស្សគ្រប់គ្នាបានដឹងថា បើសិនអ្នកមានទ្រព្យសម្បត្ដិដែលមាននៅលើផែនដីនេះ ពេលអ្នកស្លាប់ទៅ វាក៏ត្រូវតែស្ថិតនៅលើផែនដីនេះដដែល។

យើងចង់បង្ហាញឲ្យដៃទាំងគូរបស់យើងឲ្យគេបានឃើញ ដើម្បីឲ្យគ្រប់គ្នាយល់ថា មនុស្សកើតមកលើផែនដីនេះដោយដៃទទេ នោះស្លាប់ទៅវិញក៏ដៃទទេ មិនអាចនាំយកអ្វីទៅជាមួយបានទេ។ យើងនឹងបាត់បង់អ្វីៗទាំងអស់ បើសិនជាយើងបាត់បង់ទ្រព្យសម្បត្ដិដ៏មានតម្លៃបំផុត២យ៉ាងរបស់យើង នោះគឺ “សុខភាព” និង ”ពេលវេលា”។ 

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/180930267403401

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login