Point Center Login Help
Norway

តើការមានស្នេហាក្នុងវ័យសិក្សាពិតជាមិនល្អ និងនាំការរំខានដល់ការសិក្សា?

By: Narith82
Date: 2020-03-12 14:17
Category: Study Experience
1324 0 0

ស្នេហាជាកំលាំងចលកររុញច្រានជីវិតយើងរកផ្លូវថ្មី តែល្អឬអាក្រក់ជាការសេពគប់របស់យើងទេបងប្អូន។

ការសិក្សាជាតម្រូវការខួរក្បាល និងចំនេះជំនាញ ផ្ទុយទៅវិញ ស្នេហាជាតម្រូវការបេះដូង, ចិត្ត និងអារម្មណ៍បន្ថែមរស់ជាតិជីវិតយើងរកអ្វីថ្មី បង្កើតអារម្មណ៍ថ្មី ដែលអ្នកធ្លាប់មាន និងកំពុងមានទើបយល់ច្បាស់។

+ជាយោបល់និងបទពិសោធន៍ យើងគួរយល់ចំនុចខ្លះៗដែលយើងគួរពិចារណាគិតគូរមានសេ្នហាក្នុងវ័យសិក្សា

-មិនមានស្នេហាមិនប្រាកដថាជីវិតរីករាយជាមួយមិត្តភក្ដិទេ ហើយការសិក្សាសុទ្ធតែជោគជ័យ

-ការដែលលួចស្រលាញ់គេហើយ មិនសារភាព ហើយយកលេសយកការសិក្សាមកបន្លប់វារឹតតែលំបាក ហើយរៀនវល់ៗ យ៉ាប់ផ្លូវចិត្ត ផ្លូវអារម្មណ៍ទេ

-យើងអាចយកខួរក្បាលមកគិតថាពេញចិត្ត តែត្រូវចាំការដែលស្រលាញ់អីពិតគឺបេះដូងជាអ្នកសម្រេចទេបងប្អូន

-មានស្នេហាហើយមិនចេះគ្រប់គ្រងពេលវេលា និងអារម្មណ៍ក៏នាំអោយខូចការណ៏ដែរអាចគេថាយើងមិន care ហើយការសិក្សា គ្រូអោយ 0 ម៉ាជីវិតទៀត

-មិនមែនស្នេហាទាំងអស់ និងការលួចស្រលាញ់គេសុទ្ធតែជោគជ័យ តែការមិនចាប់ផ្ដើម មិនសារភាពជាកំហុសដ៏ធ្ងន់ណាស់ ពិសេសយកលេសការសិក្សា ចាំរៀនចប់អីនឹង ច្បាស់ជាអំបិលហើយ ព្រោះមនុស្សល្អមានទីផ្សារ មិនចាំអ្នកទេ

-ការសិក្សាជោគជ័យ ស្នេហាក៏មានន័យទៀត អ្នកមានស្នេហា ហើយជោគជ័យការសិក្សាទៀតច្បាស់ជាយល់ហើយ។

អ្វីដែលបានចែករំលែកគឺពិតជាត្រឹមត្រូវ។​ ការបែកចែកពេលវេលា​ ការផ្ដោតអារម្មណ៍ និងការយកចិត្តទុកដាក់ទៅលើអ្វីមួយគឺពិតជាសំខាន់ក្នុងការសម្រេចចិត្ត។ អ្វីដែលអត្ថបទខ្ញុំផ្ដោតគឺការគិត និងបែងចែកដូចអ្វីដែលអ្នកបាននិយាយ ខ្ញុំមិនបដិសេធការមាន​ រឺមិនមានស្នេហាក្នុងពេលសិក្សានោះទេ តែចង់ដាស់សតិអារម្មណ៍គ្នាយើងកុំអោយងប់ងុលភ្លេចស្នេហា ហើយខំរៀនបដិសេធអ្វីដែលខ្លួនស្រលាញ់។អរគុណសម្រាប់មតិល្អៗ

ចំពោះខ្ញុំការផ្ដោតអារម្មណ៍គឺជាការសំខាន់ប្រសិនបើយើងធ្វើរឿងពីរ ក្នុងពេលតែមួយនោះវាមិនបានល្អឥតខ្ចោះនោះទេ។ប៉ុន្តែបើយើងធ្វើរឿងតែមួយហើយដល់អារម្មណ៍វាប្រាកដជាបានល្អ។ ចំពោះការសិក្សានិងស្នេហាបើសិនជាយើងកំពុងសិក្សាហើយមានស្នេហាដែរនោះ ពេលខ្លះវាពិតជាពិបាកតែពេលខ្លះទៀតវាក៏ល្អដែរឡើងពីនេះទៅទៀតបើយើងចេះប្រើប្រាស់ស្នេហាឲ្យទៅជាចលករសម្រាប់ជំរុញទឹកចិត្តក្នុងការសិក្សារបស់យើងនោះយើងក៏អាចទទួលផលប្រយោជន៍ដ៏ល្អមកពីការសិក្សានិងស្នេហាផងដែរ។ អ្វីដែលសំខាន់គឺយើងត្រូវចេះបែងចែកពេលវេលាបែងចែកការគិតសម្រាប់ស្នេហានិងការសិក្សាកុំយកបញ្ហាស្នេហាមកគិតក្នុងពេលកំពុងសិក្សា ហើយក៏កុំយកបញ្ហាក្នុងការសិក្សាមកគិតពេលនៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ពីព្រោះវាអាចនឹងធ្វើឲ្យយើងរបបយោបល់ពិបាកក្នុងការចាប់យកអ្វីមួយដែលយើងចង់បាន។ នេះគ្រាន់តែជាមតិរបស់ខ្ញុំខុសទាន់សូមកុំប្រកាន់

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login