Point Center Login Help
Norway

ការញញឹមលាក់ការឈឺចាប់

By: Thanakbuth Nut
Date: 2023-09-25 12:25
Category: Life
5116 0 0

ពេលខ្លះស្នាមញញឹមដែលស្រស់ស្អាត មើលទៅហាក់ដូចជាមានក្តីសុខវាអាចបង្កប់នូវភាពឈឺចាប់ និងការអត់ធន់ជាច្រើនរាប់មិនអស់។ អ្នកណាទៅគិតនោះថាមនុស្សតែងតែរីករាយគ្រប់ពេលបែរក្លាយទៅជាមនុស្សដែលសោកសៅ នឹងជួបរឿងរ៉ាវមិនសមបំណងរឿងដ៏ថ្នាក់នេះនោះ។

ញញឹមលាក់ការឈឺចាប់ មនុស្សជាច្រើននាក់ បានជ្រើសយកការញញឹមមកធ្វើជាមិត្តដ៏ល្អរបស់ខ្លួន ទាំងដែលពេលនេះសភាពដែលនៅខាងក្នុងវាទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ។ វាកំពុងតែព្យាយាមស្រែកប្រាប់មករូបកាយថា ខ្ញុំទៅលែងរួចហើយ អាចសម្រាកបន្តិចបានទេ? ខ្ញុំដឹងថាអ្នកក៏ដូចគ្នា។

សភាពបែបនេះគួរឱ្យខ្លាចបំផុត មនុស្សដែលតែងតែញញឹមគ្រប់ពេល ជាមនុស្សដែលឯកា និងទទួលរងនូវរឿងរ៉ាវជាច្រើនរាប់មិនអស់ ដែលគេមិនអាចប្រាប់នរណាម្នាក់បានក្រៅអំពីខ្លួនឯង។ ញញឹមលាក់ការឈឺចាប់ វានឹងអាចក្លាយទៅជាជំងឺម្យ៉ាងដែលមិនមានថ្នាំអ្វីអាចនឹងព្យាបាលជា។

អត្ថបទ: ខ្លឹមសារ-KlemSa

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login