Lights
Profile Head

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)

...

Total Profile Visitors: 1098, Total Views: 3440

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 8

2020-10-24 23:04

តើគោលការណ៍នៃលទ្ធិតន្តីនិយមមានប៉ុន្មាន?អ្វីខ្លះ?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

គោលការណ៍នៃលទ្ធិតន្តីនិយមមាន១០គឺ:

-សកលភាពនៃច្បាប់

-សុទិដ្ឋិនិយមរកប្រយោជន៍

-ភាពសួនតួនាំទៅរកការរីកចម្រើន

-សេរីភាពនៃពាណិជ្ជកម្មនិងសហគ្រាសគឺជាលក្ខខណ្ឌនៃភាពសម្បូរធនធាន

-ការរីកចម្រើកើតឡើងពីការបែងចែកការងារ

-ការបែងចែកពលកម្មជាអន្តរជាតិ អាចជាការផ្តល់ផលចំណេញសម្រាប់ទាំងអស់គ្នា

-ភាពសម្បូរធនធានទាំងអស់កើតចេញពីពលកម្ម

-អ្នកតន្តីនិយមមើលឃើញថាសង្គមជាសណុំនៃវណ្ណៈបី(វណ្ណៈម្ចាស់ដី វណ្ណៈមូលធននិយមនិងវណ្ណៈកម្មករ)

-ការលូតលាស់រីកចម្រើនកើតមានដោយសារបង្កើនការសំចៃ

-ថ្លៃពន្យល់តាមទ្រឹស្តីបរិមាណនៃរូបិយវត្ថុ។

 

 

 

Read More


2020-10-24 23:03

តើលទ្ធិតន្តីនិយមជាអ្វី?លទ្ធិនេះកើតមាននៅទីណា?នៅពេលណា?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

លទ្ធិតន្តីនិយមជា លក្ខណៈរបស់ពួកសេរីនិយមទៅលើប្រព័ន្ធនៃដំណើរការសេដ្ឋកិច្ចមូលធនដែលមានបែបផែនផ្សេងៗពីគ្នា។ លទ្ធិនេះកើតមាននៅប្រទេសអង់គ្លេស។ នៅពេលមានបដិវត្តន៍ឧស្សាហកម្មកើតឡើង។

Read More


2020-10-24 23:00

"ភាពសម្បូរដោយធនធានកើតមានមកអំពីដីនិងសេរីភាពនៃពាណិជ្ជកម្ម" តើគំនិតនេះមានន័យយ៉ាងដូចម្តេច?ចូរពន្យល់។

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

គំនិតនេះមានន័យថា អ្នកស្រែចម្ការបង្កើតភាពសម្បូរធនធានសម្រាប់ខ្លួនឯងមកពីដីនិងសេរីភាពនៃពាណិជ្ជកម្មនៅពេលខ្សត់ធញ្ញជាតិជាហេតុធ្វើឱ្យឡើងខ្ពស់។

-ភាពសម្បូរដោយធនធានកើតមានមកអំពីដី បានន័យថាអ្នកស្រែចម្ការបង្កើតភាពសម្បូរធនធានសម្រាប់ខ្លួនឯងនិងអ្នកម្ចាស់ដីកាត់យកផលិតផលមួយភាគពីអ្នកស្រែចម្ការដើម្បីភាពមានបានពីការជួលដី។

-សេរីភាពពាណិជ្ជកម្ម សំដៅដល់ការឡើងថ្លៃខ្ពស់នៅពេលខ្សត់ផលិតផលម្តងៗ បើទោះជាពេលនោះគេអាចទប់ទល់បានដោយការនាំចូលដ៏ជោរជន់មកពីប្រទេសក្រៅឬបណ្តាខេត្តផ្សេងៗក៏ដោយ។

Read More


2020-10-24 22:53

ចូរអ្នករៀបរាប់ព្រឹត្តិការណ៍និងគំនិតនៃអ្នកពាណិជ្ជវិស័យនិយម។

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

ព្រឹត្តិការណ៍និងគំនិតនៃអ្នកពាណិជ្ជវិស័យនិយមមាន:

-ពាណិជ្ជវិស័យនិយម មានកំណើតឡើងរួមគ្នាជាមួយអាណានិគមនិយមនៃពិភពលោកថ្មី។

-ពាណិជ្ជវិស័យនិយមបង្ហាញឱ្យឃើញនូវវិធានការប្រតិបត្តិច្រើនជាងវិធានការទ្រឹស្តី។

-អ្នកពាណិជ្ជវិស័យនិយមបានមើលឃើញសេដ្ឋកិច្ចថា ជាវិទ្យាសាស្រ្តនៃកិច្ចការរបស់រាជាធិរាជដែលមាន គំនិតរដ្ឋជាមគ្គុទ្ទេសន៍ជាន់ខ្ពស់។

-ពាណិជ្ជវិស័យនិយមលើកទឹកចិត្តឱ្យមានការនាំចេញ ដើម្បីនាំមកមូវលោហធាតុមានតម្លៃ។

-របបអាណាព្យាបាលនិយមដែលមានបំណងអភិរក្សមាសត្រូវបានអួតបង្ហាញដោយអ្នកពាណិជ្ជវិស័យនិយមជាតិអេស្ប៉ាញឬជាតិព័រទុយកេស។

-ទុនសំខាន់នៃអ្នកពាណិជ្ជវិស័យនិយម ស្ថិតនៅលើការដំឡើងថ្លៃក្នុងពាណិជ្ជកម្មនិងការលូតលាស់នៃឧស្សាហកម្ម។ 

Read More


2020-10-24 22:50

តើនៅសតវត្សន៍ទី១៥និងទី១៦មានការលើកឡើងអំពីមន្ទិលក្នុងពាណិជ្ជកម្មដែរឬទេ?ហេតុអ្វី?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

នៅសតវត្សរ៍ទី១៥និងទី១៦មិនមានការលើកឡើងអំពីមន្ទិលក្នុងពាណិជ្ជកម្មទេ។ពីព្រោះការលូតលាស់ឬជាការរកឃើញដ៏មហិមានៃបដិវត្តន៍សេដ្ឋកិច្ចនិងទស្សនវិស័យនៃពិភពលោកនាសហសម័យ។

Read More


2020-10-23 22:41

តើលោកសាំងតូម៉ាសដាកាំង មានទស្សនៈយ៉ាងណាចំពោះបញ្ហាទ្រព្យកម្មសិទ្ធិ?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

លោកសាំងតូម៉ាសដាកាំង មានទស្សនៈចំពោះបញ្ហាទ្រព្យកម្មសិទ្ធិក្នុងការកាន់កាប់ទ្រព្យកម្មសិទ្ធិ ត្រូវទទួលស្គាល់ដោយច្បាប់ ពីព្រោះម្ចាស់កម្មសិទ្ធិតែងយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការរក្សាសម្បត្តិផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែម្ចាស់កម្មសិទ្ធិរីកចម្រើនបានដោយសារទានមិនមែនដោយសារការវិនិយោគទេ។

Read More


2020-10-23 22:39

"អ្នកលក់តែងចំណាយកកម្លាំងរបស់ខ្លួនដើម្បីទទួលបានប្រាក់ចំណេញ" តើគំនិតនេះមានន័យដូចម្តេច?ចូរពន្យល់។

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

គំនិតនេះមានន័យថា ប្រសិនបើពាណិជ្ជករប្រាថ្នាផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្សឬប្រាថ្នាចែកចាយធនធានរបស់ម្ចាស់ដល់អតិថិជន សកម្មភាពទាំងនោះមានការគាំទ្រដោយច្បាប់ ប៉ុន្តែពាណិជ្ជករត្រូវតែមានការប្រើប្រាស់ថ្លៃត្រឹមត្រូវចំពោះអ្នកដែលមិនស្វះស្វែងទាញយកផលប្រយោជន៍ពីសេចក្តីត្រូវការរបស់ខ្លួនគឺអ្នកទិញ។

Read More


2020-10-23 22:36

តើលោកអារីស្តូតប្រើពាក្យ"បាបធម៌"នៅពេលនិយាយពីអ្វី?ហើយមានអត្ថន័យដូចម្តេច?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

លោកអារីស្តូតប្រើពាក្យ"បាបធម៌"នៅពេលនិយាយពីការកាន់កាប់ជាសមូហភាពលើទ្រព្យកម្មសិទ្ធិ។ហើយមានន័យថា ការរៃអង្គាសគ្មានព្រំដែនដើម្បីភាពមានបាន ការធ្វើជំនួញនិងកិច្ចការខាងហិរញ្ញវត្ថុ។

Read More



2020-10-23 22:28

ពាណិជ្ជកម្មតែងចៀសមិនផុតពីភាពមន្ទិល។តើគំនិតនេះមានន័យដូចម្តេច?

Last Answer

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ) last answer

គំនិតមានន័យថា ជាគំនិតរបស់ព្រះ ជាមរតកទស្សនវិស័យរបស់ទស្សនវិទូក្រិចទៅលើការភាន់ប្រែនៃសេដ្ឋកិច្ច។

Read More


About Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)

Question: 73

Article: 14

Scholarship: 4

Interested in
  • Geography history and experience

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login