Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០ មាត្រា ដូចខាងក្រោម ៖

  • មាត្រា ១ ៖ សេចក្តីថ្លៃថ្នូរ

ចាប់តាំងពីយើងកើតមកយើងមានសេរីគោរពហើយយើងគួរតែទទួលបានការគោរពរាប់អានដូចគ្នាទៅនឹងមនុស្សដទៃៗទៀត ។ យើងអាចគិតពិចារណា និងយល់ដឹងដោយខ្លួនយើងពីអ្វីខុសអ្វីត្រូវ ។ យើងគួររាប់រកគ្នាដោយមិត្រភាព ។

  • មាត្រា ២ ៖ សមភាព

សិទ្ធិនៅក្នុងសេចក្តីប្រកាសនេះគឺជាសិទ្ធិរបស់យើងទាំងអស់គ្នាជារបស់កុមារា កុមារី ជារបស់បុរស និងស្ត្រី ។ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នា ទោះជាយើងមានពណ៌សម្បុរខុសគ្នាក៏ដោយ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នា ទោះជាយើងនិយាយភាសាផ្សេងគ្នាក៏ដោយ ។ សិទ្ធិទាំងនេះជារបស់អ្នកក្រ ក៏ដូចជារបស់អ្នកមាន ជារបស់គ្រួសារធម្មតា ឬជារបស់គ្រួសារអ្នកមានអំណាច ។ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នាទោះជាយើងមកពីប្រទេសផ្សេងគ្នា ដែលជាប្រទេសឯករាជ្យ ឬមិនឯករាជ្យដោយ ក៏សិទ្ធិទាំងនេះមិនសុខគ្នាដែរ ។

  • មាត្រា ៣ ៖ ជីវិត

យើងទាំងអស់គ្នាមានសិទ្ធិរស់រាន មានជីវិតមានសេរីភាព និងសិទ្ធិមានសុវត្ថិភាព ។

  • មាត្រា ៤ ៖ទោសភាព​

គ្មាននរណាម្នាក់ប្រព្រឹត្តមកលើយើងដូចជាទាសករនោះទេ ហើយយើងក៏មិនត្រូវប្រព្រឹត្តទៅលើនរណាម្នាក់ដូចជាទាសករដែរ ។

  • មាត្រា ៥ ៖ ទារុណកម្ម

គ្មាននរណាម្នាក់ធ្វើទារុណកម្ម ឬប្រព្រឹត្តអំពើឃោរឃៅ ឬផ្តន្ទាឱ្យយើងបាត់បង់តម្លៃជាមុនស្សនោះឡើយ ។

  • មាត្រា​ ៦ ៖ ច្បាប់

ច្បាប់ត្រូវសរសេរឱ្យបានច្បាស់ថា យើងទាំងអស់គ្នាអាចទាមទារសិទ្ធិមនុស្សរបស់យើងតាមរយៈច្បាប់ ហើយគ្មាននរណាម្នាក់ត្រូវបានបដិសេធចោលនោះទេ ។

  • មាត្រា ៧ ៖ ច្បាប់

យើងទាំងអស់គ្នាត្រូវបានការពារ ដោយច្បាប់តាមវិធីដូចគ្នាៗដូចអ្នកឯទៀតៗដែរ ។ ច្បាប់គួរដូចៗគ្នាសម្រាប់យើងទាំងអស់គ្នា ហើយគួរតែត្រូវយកមកអនុវត្តស្មើៗគ្នាចំពោះមនុស្សរាល់រូប ។

  • មាត្រា ៨ ៖​ ច្បាប់

យើងទាំងអស់គ្នា អាចសុំការជួយពីអ្នកដទៃដែលចេះច្បាប់នៅពេល ដែលសិទ្ធិតាមផ្លូវច្បាប់របស់យើងមិនត្រូវបានគោរព ។

  • មាត្រា ៩ ៖ ពន្ធនាគារ

គ្មាននរណាម្នាក់អាចឃាត់ខ្លួនយើង ឬដាក់យើងនៅក្នុងគុក ឬដេញយើងចេញទៅប្រទេសមួយទៀតដោយមិនត្រឹមត្រូវឬដោយគ្មានហេតុផលត្រឹមត្រូវនោះទេ ។

  • មាត្រា ១០ ៖ យុត្តិធម៌

ប្រសិនបើនរណាម្នាក់ចោទយើងថារំលោភច្បាប់បញ្ហានេះត្រូវលើកយកទៅកាត់សេចក្តីនៅក្នុងសវនាការមួយដែលមានអ្នកដទៃផ្សេងទៀតចូលរួមស្តាប់ ។ អ្នកកាត់សេចក្តីមិនឱ្យអ្នកដទៃមកបង្គាប់បញ្ជាទេ គាត់គួរតែសម្រេចពីអ្វីដែលជាការពិត និងការមិនពិតតែប៉ុណ្ណោះ ។

  • មាត្រា ១១​ ៖ យុត្តិធម៌

ប្រសិនបើយើងត្រូវជាប់ចោទពីបទល្មើសព្រហ្មទណ្ឌយើងត្រូវបានចាត់ទុកថាជាមនុស្សគ្មានទោសរហូតទាល់តែ មានភស្តុងតាងបង្ហាញនៅក្នុងសវនាការមួយប្រកបដោយភាពយុត្តិធម៌ថាយើងមានកំហុស ។ យើងម្នាក់ៗត្រូវបានអនុញ្ញតឱ្យការពារខ្លួនឯង ។ គ្មាននរណាម្នាក់អាចថ្កោលទោសយើង ឬដាក់ទោសយើងចំពោះអ្វីដែលយើងមិនបានធ្វើនោះទេ ។

  • មាត្រា ១២ ៖ ភាពឯកជន

គ្មាននរណាម្នាក់ត្រូវបានអនុញ្ញតឱ្យនិយាយសម្អុយ ឬរឿងមិនពិតអំពើយើង ចូលផ្ទះយើងបើកមើលសំបុត្ររបស់យើង ឬក៏មករំខានយើងឬ គ្រួសារ យើង ដោយគ្មានហេតុផលសមរម្យនោះទេ ។

  • មាត្រា ១៣ ៖ ការដើរហើរ

យើងទាំងអស់គ្នាអាចដើរហើរនៅក្នុងប្រទេសរបស់យើងដោយសេរី ។ យើងក៏អាចចេញទៅប្រទេសក្រៅណាមួយ និងវិលមកប្រទេសយើងវិញបានដែរដោយគ្មានការបង្ខំ ។

  • មាត្រា ៖ ១៤ ៖ ជនភៀសខ្លួន

ប្រសិនបើមាននរណាម្នាក់ព្យយាមធ្វើបាបយើង យើងអាចរត់ទៅប្រទេសមួយទៀត ដើម្បីសុំឱ្យគេការពារ ។ ក៏ប៉ុន្តែយើងមិនអាចរត់គេចបានទេ ប្រសិនបើខ្លួនយើងផ្ទាល់បានធ្វើអ្វីខុសដូចជាធ្វើឱ្យអន្តរាយដល់អ្នកដទៃ ឬមិនគោរពសិទ្ធិមនុស្សជាដើម ។

  • មាត្រា ១៥ ៖ សញ្ជាតិ

យើងទាំងអស់គ្នា គួរតែទទួលបានសញ្ជាតិមួយ ។ គ្មាននរណាម្នាក់អាចរារាំងយើងមិនឱ្យមានសញ្ជាតិពីប្រទេសរបស់យើង ឬសញ្ជាតិពីប្រទេសរបស់យើង ឬសញ្ជាតិពីប្រទេសផ្សេងទៀត ដែលយើងចង់បាន ដោយគ្មានផលសមរម្យឡើយ ។

  • មាត្រា ១៦ ៖ អាពាហ៍ពិពាហ៍

នៅពេលណាដែលយើងដល់អាយុគ្រប់ការយើងអាចរៀបការនិងកសាងគ្រួសារមួយបាន ។ គ្មាននរណាម្នាក់អាចហាមឃាត់មិនឱ្យយើងរៀបការដោយសារតែពណ៌សម្បុរ ប្រទេសកំណើតឬសាសនារបស់យើងឡើយ ។ បុរស និងស្រ្តីមានសិទ្ធិដូចគ្នា នៅពេលដែលពួកគេរៀបការនិងនៅពេលដែលពួកគេរៀបការនិងនៅពេលដែលគេលែងលះគ្នា ។គ្មាននរណាម្នាក់បង្ខំយើងឱ្យរៀបការជាមួយ នឹងអ្នកដែលយើងមិនចង់រៀបការនោះឡើយ ។រដ្ឋាភិបាលនិងប្រជារាស្រ្ត នៃប្រទេសរបស់យើងគួរតែការពារគ្រួសារ និងសមាជិកគ្រួសារយើង ។

  • មាត្រា ១៧ ៖ ទ្រព្យសម្បត្តិ

យើងទាំងអស់គ្នាមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងឡាយរបស់យើង ហើយគ្មាននរណាម្នាក់មានសិទ្ធិយកទ្រព្យសម្បត្តិយើងដោយគ្មានហេតុផលសមរម្យនោះទេ ។

  • មាត្រា ១៨ ៖ សាសនា

យើងទាំងអស់គ្នា មានសិទ្ធិជឿលើសាសនារបស់ខ្លួនបានដោយសេរី មានសិទ្ធិផ្លាស់ប្តូរសាសនា និងគោរពប្រតិបត្តិនោះដោយខ្លួនយើងផ្ទាល់ឬជាមួយអ្នកដទៃ ។

  • មាត្រា ១៩ ៖ ការសម្តែងមតិ

យើងទាំងអស់គ្នាអាចគិតពីអ្វីដែលយើងគិតនិយាយពីអ្វីដែលយើងចង់និយាយ យើងគ្មាននរណាម្នាក់អាចមកហាមឃាត់ យើងមិនឱ្យផ្ទេរដូច្នេះឡើយ ។ យើងក៏អាចផ្លាស់ប្តូរយោបល់គ្នាជាមួយមនុស្សទាំងអស់ នៅក្នុងប្រទេសយើងដូចជាមួយប្រជាពលរដ្ឋនៃប្រទេសផ្សេងទៀត ។

  • មាត្រា ២០ ៖ ការជួបជុំ

យើងទាំងអស់គ្នាអាចប្រជុំគ្នាបានសន្តិវិធី ឬក៏ចូលរួមក្នុងការប្រជុំជាមួយអ្នកដទៃទៀត ដោយសន្តិវិធី ។ ការបង្ខំនរណាម្នាក់ឱ្យចូលរួមក្នុងក្រុមណាមួយគឺជាប្រការមិនត្រឹមត្រូវទេ ។

  • មាត្រា ២១ ៖ ប្រជាធិបតេយ្យ

យើងទាំងអស់គ្នាអាចចូលចាត់ចែង ជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកណាដែលយើងពេញចិត្ត ឬក៏ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសយើង ធ្វើជាតំណាងរបស់គេវិញ ។ រដ្ឋាភិបាលត្រូវបានជ្រើសរើសតាំងជាទៀងទាត់តាមរយៈការបោះឆ្នោត តាមគំណិតរបស់ប្រជាពលរដ្ឋ ។នៅក្នុងការបោះឆ្នោត យើងម្នាក់ៗ មានសិទ្ធិបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះហ្យើសន្លឹកឆ្នោតរបស់យើងមានតម្លៃស្មើៗគ្នា ។មយើងមិនត្រូវប្រាក់គេ ពីនរណាដែលយើងបានបោះឆ្នោតឱ្យនោះទេ ប្រសិន បើយើងមិនចង់ប្រាប់នោះ ។ យើងទាំងអស់គ្នា មានសិទ្ធិដូចគ្នាក្នុងការបម្រើសេវាសាធារណៈ ។

  • មាត្រា ២២ ៖ សន្តិសុខសង្គម

ជាសមាជិកម្នាក់ក្នុងសង្គមយើងអាចកសាងជីវិតល្អមួយសម្រាប់ខ្លួនយើង និងប្រើប្រាស់ឳកាសល្អៗ ដែលសង្គមកបានផ្តល់ឱ្យ​ ដើម្បីទាញយកផលប្រយោជន៍ដល់ការរស់នៅរបស់យើង ។ ប្រសិនបើមាននរណាម្នាក់ជួបការលំបាក យើងទាំងអស់ គ្នាគួរតែរួមគ្នា ដើម្បីជួយតាមលទ្ធភាពដែលយើងអាចធ្វើបាន ។

  • មាត្រា ២៣ ៖ ការងារ

យើងទាំងអស់គ្នាគួរតែមានការងារធ្វើ និងអាចជ្រើសរើសការងារ ដែលយើងចង់ធ្វើដោយសេរី ។ យើងត្រូវតែទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់ ដើម្បីយើងអាចផ្គត់ផ្គង់គ្រួសារយើងបានហើយចៅកែត្រូវតែប្រព្រឹត្ត​ មកលើយើងឱ្យបានល្អ ។ ប្រសិនបើយើងបាត់បង់ការងាររដ្ឋាភិបាលគួរតែជួយយើង រហូតដល់យើងអាចរកការងារមួយទៀតបាន ។ ប្រុស និងស្រីធ្វើការដូចគ្នាគួរតែទទួលបានកម្រៃស្មើគ្នា ។ អ្នកធ្វើការទាំងអស់អាចរួបរួមគ្នាដើម្បីការពារផលប្រយោជន៍របស់ពួកគេ ។

  • មាត្រា ២៤ ៖ ការឈប់សម្រាក

ម៉ោងធ្វើការរក្នុងមួយថ្ងៃ មិនគួរយូរពេកទេដោយសារ យើងទាំងអស់គ្នា មានសិទ្ធិឈប់សម្រាក និងគួរទទួលបានប្រាក់កម្រៃទៀងទាត់ផងសម្រាប់ការឈប់សម្រកនេះ ។

  • មាត្រា ២៥ ៖ តម្រូវការចាំបាច់

យើងទាំងអស់គ្នាគួរតែមានអ្វីគ្រប់គ្រាន់តាមតម្រូវការចាំបាច់របស់យើងនិងគ្រួសារយើងដូចជាសេវាសុខភាព អាហារគ្រប់គ្រាន់ សម្លៀកបំពាក់ និងផ្ទះសម្បែង ។ យើងគួរតែត្រូវបានទទួលការជួយឧបត្ថម្ភប្រសិនបើយើងគ្មានការងារធ្វើមានជំងឺ ចាស់ ជរា ឬស្លាប់ ឬប្រសិនបើយើងគ្មានលទ្ធភាពចិញ្ចឹមជីវិត​ ដោយសារទាំងអស់គួរតែទទួលបានការគាំពារពិសេស ។ កុមារទាំងអស់គួរតែត្រូវបានទទួលការរាប់រកដោយស្មើៗគ្នា ដោយមិនគិតថាឪពុក ម្តាយរបស់ពួកគេ បានរៀបការត្រឹមត្រូវ ឬមិនបានរៀបការនោះទេ ។

  • មាត្រា ២៦ ៖ ការអប់រំ

យើងទាំងអស់គ្នា អាចទទួលបានការសិក្សារៀនសូត្រ ហើយជាពិសេសក្មេងៗគួរតែទៅសាលារៀន ។ គ្មាននរណាម្នាក់តម្រូវឱ្យបង់ប្រាក់ដើម្បីទៅរៀនថ្នាក់បឋមសិក្សានោះទេ ។ យើងទាំងអស់គ្នាអាចរៀនយកជំនាញណាមួយ ឬក៏បន្តការសិក្សាឱ្យកាន់តែខ្ពស់ តាមបំណងប្រាថ្នានៅសាលាយើងអាចបណ្តុះទេពកោសល្យរបស់យើងហ្យើគួរតែរៀនពីសិទ្ធិមនុស្ស និងពីររបៀបក្នុងការរាប់រកគ្នា ជាមួយអ្នកដទៃ ទោះជាគេឪពុកម្តាយយើងមានសិទ្ធិជ្រើសរើសពីអ្វីដែលយើងចង់រៀននិងពីអ្វីដែលយើងអាចរៀនបាន ។

  • មាត្រា ២៧ ៖ វប្បធម៌

យើងទាំងអស់គ្នាអាចចូលរួមក្នុងជីវភាពវប្បធម៌សហគមន៍ទទួលផលពីសិល្បៈនិងទទួលបានគុណប្រយោជន៍ ពីរបកគំហើញថ្មីៗពីវិទ្យាសាស្រ្ត និងស្នាដៃល្អៗ ដែលគេបានធ្វើ ។ ប្រសិនបើយើងបង្កើតស្នាដៃអ្វីមួយ ពិសេសដូចជាសរសេរសៀវភៅ ឬគូរគំនូរ យើងនឹងទទួលបានប្រយោជន៍ពីស្នាដៃពីស្នាដៃទាំងនេះ យើងគ្មាននរណាម្នាក់អាចលួចគំណិតស្នាដៃយើងបានទេ ។

  • មាត្រា ២៨ ៖ សន្តិភាព

ដូច្នេះនៅពេលណាយើងទទួលបានសិទ្ធិដូចដែលយើងបានកន្លងមកនៅក្នុងសេចក្តីប្រកាសមនុស្សទាំងអស់ នឹងអាចរស់នៅក្នុងសន្តិភាពទាំងនៅក្នុងសហគមន៍របស់យើង ទាំងរវាងប្រទេសមួយទៅប្រទេសមួយ ។

  • មាត្រា ២៩ ៖ សហគមន៍

យើងទាំងអស់គ្នាអាចចូលរួមចំណែក ក្នុងសហគមន៍ ដើម្បីធ្វើឱ្យជីវិតយើងកាន់តែប្រសើរច្បាប់ត្រូវតែសរសេរឱ្យបានច្បាស់ថា យើងទាំងអស់គ្នាអាចទទួលបានសិទ្ធិមនុស្សដោយសុខដុមរមនាជាមួយអ្នកដទៃ ។ ច្បាប់ត្រូវធានាឱ្យមនុស្សគ្រប់រូបចេះគោរពគ្នាទៅវិញទៅមក ហើយមនុស្សគ្រប់រូបត្រូវគោរពច្បាប់ ។

  • មាត្រា ៣០ ៖ អ​ន្តរប្បញ្ញត្តិ

គ្មាននរណាម្នាក់អាចប្រើសេចក្តីប្រកាសនេះដើម្បីនិយាយដោះសារពីការធ្វើឱ្យខូចខាតសិទ្ធិរបស់អ្នកដទៃថាជាការត្រឹមត្រូវដោយអះអាងថាពួកគេគ្រាន់តែព្យាយាមចង់ការពារសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ ។ មិនអាចទទួលយកបានទេចំពោះការធ្វើឱ្យខូចខាតដល់សិទ្ធិអ្នកដទៃ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login