Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរឱ្យនិយមន័យទីផ្សារ ។​

២. តើគោលការណ៍សេដ្ឋកិច្ចទីផ្សារមានអ្វីខ្លះ ?

៣. តើអង្គការពាណិជ្ជកម្មពិភពលោក WTO ជាអ្វី ?

៤. តើតួនាទីសំខាន់ៗរបស់ WTO មានអ្វីខ្លះ ?

៥. ចូរឱ្យនិយមន័យស្តីពីការសម្រួលពាណិជ្ជកម្មក្នុង WTO ។

ចម្លើយ

១. ឱ្យនិយមន័យទីផ្សារ ៖

  • ទីផ្សារគឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារអាចជាទំនិញ សេវាកម្មឬអាចជាធនធាន ។
  • ទីផ្សារគឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ទីផ្សារមានការដោះដូរផលិតផលសេវា ដែលបង្កើតឡើងដោយ ពលកម្មសង្គមជាមូលដ្ឋាន ។
  • ទីផ្សារគឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គមពោលគឺជាកន្លែងសម្រាប់ទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញ និងសេវា ។
  • ទីផ្សារគឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការនូវរាល់ទំនិញនិងសេវាជាមួយនឹងបរិមាណផលិតផលនិងតម្លៃសមស្របក្រោមការប្រកួតប្រជែងបើទោះបីជាអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការពុំបានជួបមុខគ្នា ក្នុងកន្លែងកំណត់ណាមួយ ក៏ដោយចុះ ។

២. គោលការណ៍សេដ្ឋកិច្ចទីផ្សាររួមមាន ៖

  • សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី
  • ការលុបបំបាត់ទម្រង់ និងបែបបទផ្សេងៗដែលបង្អាក់ដល់ផលិតកម្ម និងពាណិជ្ជកម្ម
  • ថ្លៃទំនិញ ឬសេវា បង្កើតឡើងដោយកិច្ចព្រមព្រៀងគ្នារវវាងអ្នកលក់ និងអ្នកទិញ ឬជាសមភាពរវាងបរិមាណផ្គត់ផ្គង់ ឬតម្រូវការក្នុងទីផ្សារ
  • ថ្លៃទីផ្សារទំនិញ និងសេវាមានលក្ខណៈបរានុមិតដោយឆ្លុះបញ្ចាំងពី​ប្រភពថ្លៃដើមនៃផលិតផល
  • ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ចត្រូវប្រើប្រាស់និយតកររសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខណ្ឌច្បាប់ សេដ្ឋកិច្ច ចៀសវាងការប្រើប្រាស់វិធា​នការរដ្ឋបាលប្រមូលផ្តុំ ។ និយតករសេដ្ឋកិច្ចសំខាន់ៗមានគោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងឥណទានច្បាប់ការងារច្បាប់ប្រឆាំងនឹងការផ្តាច់មុនការបង្កើតកម្មវិធីជាតិដើម្បីអភិវឌ្ឍជាដើម ។

៣. អង្គការពាណិជ្ជកម្មពិភពលោក WTO ៖ ជាអង្គការអន្តរជាតិតែមួយគត់ដែលចាត់ ចែងកិច្ចការទាក់ទងទៅនឹងបញ្ញត្តិសាកល សម្រាប់គ្រប់គ្រងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ។

៤. តួនាទីសំខាន់ៗរបស់ WTO មាន ៖

  • បង្កើតឱ្យមានវិធានការពាណិជ្ជកម្មសម្រាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃពាណិជ្ជកម្មទំនិញ និងសេវា
  • ផ្តល់នូវមធ្យោបាយសម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្មដែលកើតចេញពីការមិនគោរពកិច្ចព្រមព្រៀងរវាងប្រទេសជាសមាជិក ។ យន្តការនេះមានសារៈសំខាន់បំផុតសម្រាប់ប្រទេសតូចដែលមានជម្លោះពាណិជ្ជកម្មជាមួយប្រទេសធំដោយត្រូវបានដោះស្រាយជម្លោះលើផ្នែកវិធានការច្បាប់ជាមូលដ្ឋានចៀសវាងដោះស្រាយដោយផ្អែកលើការចរចាជាមួយប្រទេសដែលមានឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាង
  • អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានប្រើប្រាស់ជាវេទិកាចរចា ដើម្បីធ្វើឱ្យរីកចម្រើនដល់ការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មអន្តរជាតិ ។

៥. និយមន័យស្តីពីការសម្រួលពាណិជ្ជកម្មក្នុង WTO គឺ ៖

  • សំដៅជំរុញបណ្តាប្រទេស ជាសមាជិកឱ្យបង្កើតនូវចំណុចពាណិជ្ជកម្ម ដោយប្រមូលជាក្រុមជារូបវ័ន្តនូវភ្នាក់ងារទាំងឡាយដែលចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេសដើម្បីអាចផ្តល់និងទទួលបាននូវសេវាកម្មចាំបាច់សម្រាប់បញ្ចប់ប្រតិបត្តិការនេះយ៉ាងរហ័ស និងមាន​ប្រសិទ្ធភាព
  • សំដៅលើការងារកែលម្អលើតម្រូវការឯកសារនិងនីតិវិធីកំណត់ដោយបណ្តាប្រទេសនានា ដើម្បីធានានូវការគោរពតាមវិធានដែលអនុវត្តចំពោះទំនិញ នៅពេលធ្វើការនាំចេញ នាំចូល និងឆ្លងកាត់ ។ វិធានទាំងនោះរួមមាន ៖
  • វិធានត្រួតពិនិត្យរបស់ភ្នាក់ងារគយ
  • បទបញ្ញត្តិបច្ចេកទេសស្តង់ដារ
  • ការត្រួតពិនិត្យភូតត្តាមអនាម័យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login