Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅថ្ងៃ អង្គារ ទី១២ ខែកក្កដា ២០១១នេះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានធ្វើដំណើរទៅសម្ពោធស្ពានក្នុងគម្រោងអភិវឌ្ឍន៍កោះពស់ ដើម្បីបើកឱ្យប្រើប្រាស់ជាផ្លូវការ ។ លោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងលោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មើលប្លង់រូបគំរូ អភិវឌ្ឍន៍កោះពស់ នៅខេត្តព្រះសីហនុ ។ ស្ពានឈ្មោះថាតេជោមរកតឬស្ពានកោះពស់ដែលជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកោះពស់ឱ្យ ក្លាយជារមណីដ្ឋានលំដាប់ពិភពលោក ដែលចំណាយថវិកាសាងសង់ប្រមាណ ២០លានអឺរ៉ូ ឬស្មើនឹងជាង ៣០លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគកម្ពុជាកោះពស់ (Cambodia lnvestment Group Limiteg) ត្រូវបានបើកឱ្យដំណើរការហើយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១១ ។

  • ស្ពាននេះស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ មានបណ្តោយ ៩០០ម៉ែត្រ និងទទឹង១២ម៉ែត្រមានកម្ពស់៣២ម៉ែត្រកន្លះពីផ្ទៃទឹកសមុទ្រដែលតភ្ជាប់កោះពស់ទៅនឹងដីគោក ។
  • ដំណើរការសាងសង់ស្ពាននេះមានរយៈពេល ៣០ខែ គិតចាប់ពីខែមករា ឆ្នាំ ២០០៨ ដល់ខែមីនា ឆ្នាំ ២០១០
  • សាងសង់ដោយក្រុមហ៊ុនសាជីវកម្មសំណង់រដ្ឋស៊ីណូហ៊ីដ្រូនៃសាធារណរដ្ឋប្រជាមានិតចិន
  • ត្រួតពិនិត្យប្លង់ដោយក្រសួងសាធារណការនិងដឹកជញ្ជូននិងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយវិស្វករជនជាតិរុស្សីរបស់ក្រុមហ៊ុនកោះពស់ ។
  • ស្ពាននេះមាន តួនាទីយ៉ាងសំខាន់ក្នុងការបង្កភាពងាយស្រួលដល់ការតភ្ជាប់ចរាចរណ៍ ដឹកជញ្ជូនទំនាក់ទំនងពីតំបន់ដីគោកនៃខេត្តព្រះសីហនុនិងពីតំបន់ដទៃទៅកាន់កោះពស់ដើម្បីគោលដៅដំបូងគឺអភិវឌ្ឍកោះពស់ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់ពិភពលោក ។ ជួយបង្កលក្ខណៈឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុពង្រីកសេវាកម្មផ្នែកនាវាចរណ៍បន្ថែមលើសេវាកម្មលើកដាក់ទំនិញថែមទៀត និងសម្រាប់បង្កើនចំណូលថវិការដ្ឋផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login