សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា ចិន ព្រែកតាមាក់នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៤ ខែមករា ឆ្នាំ ២០១១ ។ ក្នុងពិធីនោះមានការចូលរួម ពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលមន្រ្តីទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសិស្សានុសិស្សព្រមទាំង ប្រជាពលរដ្ឋចូលរួមជាច្រើនពាន់នាក់ ។
- ស្ពានព្រែកតាម៉ាក់ដែលជាជំនួយក្រោមប្រាក់កម្ចីឥណទានពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយចំណាយថវិកា ក្នុងសាងសង់អស់ចំនួន ៤៣,៥លានដុល្លារ សហរដ្ឋអាមេរិក ។
- ស្ពានព្រែកតាមាក់នេះមានប្រវែង ១០៦៦ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ
- បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០០៧
- ដោយចំណាយពេលសាងសង់អស់រយៈពេល៥០ខែ
- ស្ពានព្រែកតាមាក់ នេះសាងសង់ដោយក្រុមហ៊ុន សៀង ហៃ គ្រុប
- ស្ពាននេះព្រែកតាមាក់ឆ្លងកាត់ លើទន្លេមេគង្គ ភ្ជាប់ផ្លូវជាតិលេខ ៦និងផ្លូវជាតិលេខ ៨ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។