Answer 1


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៥ ខែ មីនា បានបើកការដ្ឋានសាងសង់ស្ពានកោះធំ ដើម្បីឆ្លងកាត់ទន្លេបាសាក់និងតភ្ជាប់តំបន់ពាណិជ្ជកម្មរវាងឃុំព្រែកថ្មីនិងឃុំជ្រោយតាកែវខេត្តកណ្តាល ។ ស្ពានថ្មីនេះអាចជួយឱ្យប្រជាពលរដ្ឋដឹកនាំទំនិញកសិកម្ម និងទំនិញពាណិជ្ជកម្មក្នុងស្រុក ទៅប្រទេសវៀតណាម ។ ទីតាំងស្ពាននេះមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីព្រំដែនកម្ពុជា និងវៀតណាម ។ ស្ពានកោះធំដែលមានប្រវែងសរុប៨០០ម៉ែត្រនិងទទឹងជាង១៣នោះសាងសង់ដោយថវិកាកម្ចីសម្បទានពីប្រទេសចិនចំនួនជាង ១៩ លានដុល្លារ ហើយរយៈពេលសាងសង់មានចំនួន ៣៦ខែ ។ របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាគម្រោងសាងសង់ស្ពានកោះធំនេះ គឺជាស្ពានទី២ ហើយឆ្លងកាត់ទន្លេបាសាក់ បន្ទាប់ពីស្ពានទី១ គឺស្ពានតាខ្មៅក្រោមកម្ចីសម្បទានរបស់ចិនដែរ ។

  • ស្ពានកោះធំដែលស្ថិតក្នុងស្រុកកោះធំខេត្តកណ្តាលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃចន្ទទី២៥ខែមីនានេះដែលមានប្រវែង៤១៥ម៉ែត្រទទឹង១៣,៥០ម៉ែត្រនិងគ្រោងចំណាយទឹក​ប្រាក់ចំនួន ១៩,៣៩ លានដុលា្លរអាមេរិក ។
  • ស្ពានកោះធំ តភ្ជាប់ស្ពាននៅត្រើយខាងកើតទន្លេបាសាក់ប្រវែង ៣០០ម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ១១០ ភូមិព្រែកថ្មី ឃុំជ្រោយតាកែវ និងត្រើយ ខាងលិចប្រវែង ១០៩ ម៉ែត្រ ភ្ជាប់មកផ្លូវជាលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកស្តីស្រុកកោះធំមានប្រវែង សរុបទាំងសងខាង ៤០៩ម៉ែត្រ ទទឹង ផ្លូវ ១៤ម៉ែត្រក្រាលបេតុងកៅស៊ូ ទទឹង ១០,៨ម៉ែត្រ ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login