Answer 1


      អ្នកយកព័ត៌មានរបស់ The Construction Property Magazine បានទទួលការអញ្ជើញពីក្រុមហ៊ុនអេសស៊ីជីនិងក្រុមហ៊ុន Ch Karnchang  ដែលជាក្រុមហ៊ុនសំណង់ទទួលខុសត្រូវលើគម្រោងនេះ ចុះទៅទស្សនកិច្ចក្នុងផ្លូវក្រោមទន្លេនេះដើម្បីសិក្សាពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការសាងសង់ផ្លូវក្រោមទន្លេនេះ ។

      ស្ថានីយ៍រថភ្លើងក្រោមដីនេះមានឈ្មោះថា Sanam Chai MRT Station ស្ថិតនៅទីក្រុងបាងកកនៃប្រទេសថៃ។ ស្ថានីយ៍នេះមានជម្រៅទៅក្រោមដី ៣២  ម៉ែត្រដែលជាផ្នែកមួយនៃខ្សែរថភ្លើងក្រោមដី (Blue Line) ប្រវែង ២៥ គីឡូម៉ែត្រដែលតភ្ជាប់ពី Bang Sue ទៅ Tha Phra និងពី Hua Lamphong ទៅ Bang Khae ក្រោមប្រតិបត្ដិការរបស់ Mass Rapid Transit Authority of Thailand (MRTA) ។

      ក្នុងនោះ ក្រុមហ៊ុន Ch Karnchang គឺជាក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវលើកំណាត់ផ្លូវដែកប្រវែង ២,៦គីឡូម៉ែត្រនៅក្រោមទន្លេចៅប្រាយ៉ា ដែលក្រុមហ៊ុនអេសស៊ីជីគឺជាក្រុមហ៊ុនផ្គត់ផ្គង់បេតុងនៅក្នុងគម្រោងនេះ។

       ជាការពិតណាស់បច្ចេកទេសជំនាញវិស្វកម្មដើរតួយ៉ាងសំខាន់ក្នុងការសម្រេចអោយបាននូវគម្រោងដ៏ធំមួយនេះ ប៉ុន្ដែគន្លឹះនិងកត្តាសំខាន់បំផុតដែលមិនរំលងបានក្នុងការសាងសង់គម្រោងនេះគឺបេតុង។ ដូច្នេះបេតុងពិសេសត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ។

       ដោយសារតែស្ថានីយ៍នេះជាស្ថានីយ៍ក្រោមដីហើយស្ថិតក្រោមដងទន្លេ សំណើម និងសារធាតុគីមីនៅក្នុងដី ដូចជា ការជ្រាបទឹក និងបរិមាណស៊ុលហ្វាត និងជាតិក្លរ ជាកត្តាចំបងដែលត្រូវបានយកមកពិចារណាក្នុងការផលិតបេតុង។

       លើសពីនេះសារធាតុដែលបានប្រើប្រាស់ដើម្បីលាយទៅក្នុងបេតុងក៏ត្រូវគោរពតាមលក្ខណៈបច្ចេកទេសមួយចំនួន ដូចជាការប្រើប្រាស់លក្ខណវិនិច្ឆ័យប្រតិកម្មសារធាតុអាល់កាលី សម្រាប់ភាពធន់របស់បេតុង ទប់ស្កាត់ការទ្រុឌទ្រោម និងភាពសមស្របសម្រាប់ការប្រើប្រាស់។

អេសស៊ីជីបានអភិវឌ្ឍផលិតផលបេតុងចំនួនបួន សម្រាប់គម្រោងនេះ ដែលក្នុងនោះរួមមាន ៖

1.  បេតុងដែលកករឹងលឿន (Fast Setting Concrete) - បេតុងដែលមានភាពរឹងមាំពិសេស កករឹងលឿនជាងបេតុងធម្មតា សមស្របសម្រាប់ការប្រើប្រាស់នៅក្នុងគម្រោងដែលមានពេលវេលាកំណត់ ដូចជាផ្លូវថ្នល់ និងផ្លូវល្បឿនលឿនជាដើម ។

2.  បេតុងគ្រឹះខួង (Bored Pile Concrete) - បេតុងដែលមានរូបមន្តកែលម្អបន្ថែមសម្រាប់គ្រឹះខួង។ កាត់បន្ថយការជ្រាបចេញ និងមានភាពធន់ខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់ការសាងសង់ផ្លូវក្រោមដី។

3.  បេតុងឆាប់កករឹងខ្លាំង (High Early Strength Concrete) - បេតុងរឹងពិសេស ដែលកករឹងលឿនជាងបេតុងធម្មតា និងមានការស្រកតិចតួច ។ ជាមួយនឹងប្រតិកម្មអាល់កាលី ស៊ីលីកា តិចជាងមុន បេតុងនេះ ល្អឥតខ្ចោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលអនុញ្ញាតឲ្យការសាងសង់មានដំណើរការបានលឿនជាងមុន ។

4.  បេតុងធន់នឹងទឹក (Waterproof Concrete) - បេតុងហាប់ណែនមិនជ្រាបទឹក ហើយលទ្ធភាពជ្រាបទឹកគឺទាបជាងមុនច្រើនដង បើធៀបជាមួយនឹងបេតុងធម្មតា ។

            គម្រោងនេះចាប់ផ្តើមសាងសង់ចាប់តាំងពីឆ្នាំ ២០១២ បច្ចុប្បន្នផ្លូវរថភ្លើងត្រូវបានបញ្ចប់រួចរាល់ហើយកំពុងស្ថិតក្រោមការតំឡើងប្រព័ន្ធនិងរថភ្លើង។ ផ្លូវរថភ្លើងក្រោមទន្លេខ្សែនេះរំពឹងថានឹងបើកជាសាធារណៈក្នុងឆ្នាំក្រោយ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login