Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើព្រះបរមរាជវាំងកម្ពុជាកសាងឡើងលើកដំបូងក្នុងរជ្ជកាលសេ្ដចអង្គណា ? ក្នុងឆ្នាំណា ? សាងអំពីអ្វី ? ដោយអ្នកណា​ ?

២. តើការសាងព្រះបរមារាជវាំងបែរ មុខចំទីប្រសព្វនៃទទួល៤មុខជានិមិត្តរូបដូចម្ដេច ? ហើយមហាកំពែងដែលលាបពណ៌លឿង និងពណ៌ស ជានិមិត្តរូបអ្វី ?
៣. តើព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃខែឆ្នាំណា ? តើព្រះបាទនរោត្តមសីហមុនីឡើងគ្រងសម្បត្តិនៅថ្ងៃខែឆ្នាំណា ? តើព្រះករុណាព្រះបាទបរមនាថនរោត្តមសីហុមុនីប្រសូត្រនៅថ្ងៃ ខែ ឆ្នាំណា ?

៤. តើប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួនប៉ុន្មាន ? តើខេត្តណាដែលសំបូរប្រាសាទច្រើនជាងគេ​ ?

៥. តើប្រាសាទណាមួយដែលមនាសោភ័ណ្ឌល្អដាច់គេ ? អ្នកកសាងឈ្មោះអ្វី ? កសាងនៅឆ្នាំណា ?

ចម្លើយ

១. ព្រះបរមារាជវាំងបានកសាងឡើងដំបូងបំផុតក្នុងរជ្ជកាលព្រះបាទនរោត្តម ក្នុងឆ្នាំ ១៨៦៦ ដល់១៨៧០ សាងអំពីឈើដែលស្ថិតនៅលើធ្លា បន្ទាយបុរាណមួយហៅថាបន្ទាយកែវ ។ ព្រះបរមរាជវាំងកសាងឡើងដោយអ្នកឧកញ៉ាទេពនិម្មិតម៉ក់ ដែលជាស្ដាបត្យករដ៏ឆ្នើមរបស់កុលបុត្រខ្មែរ ។

២. ស្ថានទេវលោកដែលទទួលព្រោះព្រំដោយទិព្វទាំង ៤ ហើយជាកន្លែងសិរិសួស្ដីគ្រប់ប្រការអាចធ្វើឪ្យអាណាចក្ររីកចម្រើនផ្តល់នូវសេចក្ដីសុខដល់ប្រជាជនខ្មែរទូទាំងប្រទេស ។ មហាកំពែងព្រះបរមរាជវាំង លាបពណ៌លឿង និងជានិមិត្តរូបនៃសាសនាពីរដែលប្រជាជនខខ្មែរតាំងពីសម័យបុរាណគោរពរហូតមកដល់បច្ចុប្បន្ននេះគឺពណ៌សតំណាងឪ្យសាសនាព្រាហ្មណ៍ បានសេចក្ដីសុខថាជានិមិត្តរូបនៃព្រហ្មចារីគឺភាពបរិសុទ្ធ ។ ចំណែកពណ៌លឿនតំណាងឪ្យសាសនាព្រះពុទ្ធដែលពណ៌លឿងតំណាងឪ្យពណ៌មាសដរបស់ព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។

៣. ព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃទី៦ ខែតុលាព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃទី៦ ខែតុលា ២០០៤ ។ ព្រះបាទនរោត្តមសីហមុនីឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃ ២៩ តុលា ២០០៤ ។ ត្រុវនឹងថ្ងៃសុក្រទី ១ រោ​ជ ខែអស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៤៨ ។ ព្រះកុរណាព្រះបាទបរមនាថនរោត្តមសីហមុនីប្រសូតនៅថ្ងៃទី ១៤ ឧសភា ១៩៥៣ ។

៤. ប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួន ១២៩៨ ។ ខេត្តដែលសំបូរប្រសាទច្រើនជាងគេគឺខេត្តបាត់ដំបង ។

៥. ប្រាសាទដែលមានសោភ័ណ្ឌភាពល្អដាច់គេ គឺប្រាសាទបន្ទាយស្រីបានជាប្រាសាទនេះមានសោភ័ណ្ឌភាពល្អដាច់គេពីព្រោះប្រាសាទនេះកសាងរាងតូចល្មមលើផ្ទៃដីរាបស្មើ ហើយការរចនាក្បូរក្បាច់ទៀតសោតមានសោភ័ណ្ឌយ៉ាងល្អឯក គ្មានពីរ ។ ប្រាសាទនេះកសាងពីថ្មភក់ពណ៌ផ្កាសឈូក មានតួប៉មចំនួនបីសង់ទន្ទឹមគ្នាលើខឿនតែមួយ បង្ហាញលក្ខណៈមួយក្នុងជំនឿព្រាហ្មណ៍សាសនាដែលតំណាងឪ្យអាទិពេទទាំងបី គឺព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទទាំងបីតូចៗនេះបែរទៅទិសខាងកើតនិងទ្វារបញ្ឆតទបីទៀតនៅជ្រុងទាំងបីត្បូង ជើង លិច ដតួប៉មប្រាសាទកណ្ដាល ។ បណ្ណាល័យទាំងពីរបែរបែរមុខទៅទិសខាងលិចនៅតាមជណ្ដើរឡើងទៅប៉ម ។ ប្រាសាទនីមួយមានចម្លាប់ជារូបគោ ឬ ទ្វាររបាលអង្គុយអបសងខាងហាក់ដូចជាអង្គុយយាមការពារទ្រព្យសម្បត្តិយ៉ាងដូចនេះដែរ ។ ប្រាសាទនេះហ៊ុំព័ទ្ធដោយរបងកំពែកបីជាន់ ។​

          អ្នកកសាងប្រាសាទបន្ទាយស្រីគឺរាជគ្រូឈ្មោះយស្នជវៈរហៈ​ កសាងឡើងក្នុងឆ្នាំ ៩៦៧ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៥ គ.ស ៩៤៤-៩៦៨ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login