Answer 1


user icon Neang 2017-08-06 11:24

បាតុ​ភាព​ដែល​ជា​ផល​វិបាក​នៃ​ការ​អប់​រំមាន៖

  • ការ​ភូត​ភរៈ សម្តែង​ឡើង​ទៅ​តាម​ទម្រង់​ផ្សេងៗ​នៃ​អាកប្ប​កិរិយា​របស់​សិស្ស។​ មូល​ហេតុ​នេះ​ច្រើន​កើតមាន​ឡើង​នៅ​ពេល​សិស្ស​ខ្លាច​ទណ្ឌកម្ម​ ហើយ​សិស្ស​ត្រូវ​តែ​កុហក​ភូត​ភរ​ពី​កំហុស​របស់​ខ្លួន​ខុស​ពីការ​ពិត។ ឧទា. សិស្ស​មក​រៀន​មិនទាន់​ បែរ​ជា​កុហក​ថា​បែក​កង់…។
  • ការ​ខ្ជិល​រៀនៈ បណ្ដាល​មក​ពី​សិស្ស​មិ​ន​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​ ឬមិន​មាន​អារម្មណ៍​ដក់​ជាប់​នឹង​ការ​សិក្សា​ ឬជួន​កាល​ទៀត​ មក​ពី​អាណា​ព្យាបាល​មិន​ដាស់​តឿន​កូន ឬ​ក៏​គ្រូ​មិន​ដែល​សួរ​មេរៀន​ចាស់​ ឬ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​សិស្ស​ធ្វើ។
  • ការ​គេច​ខ្លួនៈ បណ្ដាល​មក​ពី​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ឬ​ជួប​ប្រទះ​នឹង​បញ្ហា​បែប​ណា​មួយ​នៅ​ផ្ទះ ឬ​នៅ​ក្នុង​ថ្នាក់​រៀន។
  • ការ​ត្រាច់​ចរ​គ្មានគោល​ដៅៈ ការ​ត្រាច់​ចរ​គ្មាន​គោល​ដៅ​ មក​ពី​ការ​អស់​សង្ឃឆម​នឹង​រស់​នៅ​ចុះ​សំរុង​នៅ​ក្នុង​គ្រួសារ។​ ការ​តាន​តឹង​ក្នុង​ចិត្ត​ហួស​ប្រមាណ​ បង្ខំ​ឲ្យ​កេ​ចេះ​ដើរ​ទៅ​គ្មាន​គោល​ដៅ​។ បើ​ក្មេង​ស្រី​អាច​ប្រថុយ​ខ្លួន…។
  • ការ​លួច​គេៈ បណ្ដាល​មក​ពី​កង្វះ​ខាត និង​ការ​ស្រេក​ឈ្លាន​ ឬ​ការ​ចង់​បាន​ហួស​ហេតុ។
  • អំពើ​ពាលាៈ កើត​មក​ពី​សង្គម។ អំពើ​ពាលា​ខ្លះ​អូស​ទាញ​ក្មេង​ឲ្យ​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ ឬ​នាំ​ឲ្យ​កើត​ជំងឺ​កាម​រោគក៏មាន​ដែរ។​ អំពើ​ពាលា​ខ្លះ​នាំ​ឲ្យ​ក្មេង​ជាប់​បទ​ល្មើស។
  • ការ​ញៀន​ល្មែង​ស៊ី​សង
  • ការ​ជក់​គ្រឿង​ញៀន...។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login