Answer 1


user icon Neang 2017-08-06 11:41

បញ្ហាទាំងអស់នេះបណ្ដាលមកពី

  + កត្តាគ្រួសារ

  • ភាព​ក្រីក្រ​ដែល​ងាយ​នឹង​អូស​ទាញ​យុវជន​
  • គ្រួសារ​ខ្លះ​មធ្យម​ ឬធូរ​ធារ​ ប៉ុន្តែ​បណ្ដែត​បណ្ដោយ​កូន​ឱ្យ​ខ្វះ​ការ​អប់​រំ​ ឬទំរើសកូន​
  • រវល់​នឹង​ការ​ប្រកប​របរ​រក​ស៊ី ឬរវល់​ការងារ​ជា​មន្រ្តី​រាជការ...ដោយ​មិន​បាន​អប់​រំកូន​ ហើយ​មាន​ទស្សនៈថា « ការ​រកស៊ី​ចិញ្ចឹម​ផ្គត់​ផ្គង់​កូន​ចៅ​គឺ​ជា​ភារកិច្ច​តែ​មួយ​របស់​គ្រួសារ » ធ្វើ​ឱ្យ​យុវជន​ទាំង​នេះ​មាន​ឱកាស​គ្រប់​គ្រាន់​ ងាយ​ធ្លាក់​ទៅ​ក្នុង​បញ្ហា​អសកម្ម​ទាំង​នេះ​ដូចជា​ ជក់​គ្រឿង​ញៀន​ ដេក​តាម​ផ្ទះ​សំណាក់​ ដើរលួច​ឆក់​ ប្លន់...។

  + កត្តាសាលារៀន

  • ជីវភាព​គ្រូ​បង្រៀន​មាន​កម្រិត​ទាបជាង​សិស្ស មិន​ហ៊ាន​និយាយ​ស្ដី​ អប់​រំសិស្ស និង​ខ្លាច​អំពើ​ហិង្សា​ដែល​សិស្ស​បង្ក​ឡើងតាម​គ្រប់​រូប​ភាព។
  • សាលា​មាន​ពេល​វេលា​តិចតួច​ណាស់​ក្នុង​ការ​អប់រំ​។
  • សាលារៀន​មាន​ពេល​ខ្លះខ្លាច​ឥទ្ធិពល​ឪពុក​ម្ដាយ​របស់​សិស្ស ដែល​មាន​បុណ្យ​សក្ដិ​ អំណាច​ តួនាទី។

+ កត្តាសង្គម

  • ​ការ​ចូលរួម​ពី​មជ្ឈដ្ឋាន​សង្គម​នៅ​មាន​កម្រិត​។
  • អំណាច​ច្បាប់​ក្នុង​សង្គម​នៅ​ធូររលុង​។
  • ការ​លុកលុយ​វប្បធម៌​បរទេស​យ៉ាង​អនាធិបតេយ្យ​ ដែល​ធ្វើ​ឱ្យ​យុវជន​ងាយ​ទទួល​យក​ និង​អនុវត្ត​តាម​ដោយ​ល្ងិត​ល្ងង់​ គ្មាន​ព្រំដែន​។
  • ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួន​មិន​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អប់​រំ​យុវជន​ ប៉ុន្តែបែរ​ជាជួយ​ផ្សព្វផ្សាយ​បន្ថែម​នូវ​អ្វី​ដែល​អាក្រក់​បន្ថែម​ទៀត​ដូចជា​ ភាព​យន្ត​អាសអាភាស​ ប្លន់ កាប់​ចាក់ ចាប់​ជំរិត ទស្សនាវដ្ដី​សិច... ដែល​ប្រឈម​មុខ​នឹង​ជំងឺ​កាមមេរោគអេដស៍។
  • ការ​សាប​ព្រោះ​នូវឥទ្ធិពល​អាក្រក់​ពី​កូន​អ្នក​មាន​អំណាច​បុណ្យ​សក្កិ និង​ទឹក​លុយ​...ច្រើន​តែ​រួច​ខ្លួន​ពី​ច្បាប់។

+ កត្តាផ្ទាល់ខ្លួន

  • ការ​សេព​គប់​មិត្ត​មិន​ល្អ។
  • ការ​ស្វែង​យល់​ពី​អ្វី​ដែល​ប្លែក​ៗ តាម​រយៈ​ការ​អូស​ទាញ​របស់​សម្ភារៈ លុយកាក​ ដោយសារ​តែ​ខ្វះ​ការអប់​រំ​ ក្រីក្រ...។
  • អាងទៅលើ​បុណ្យ​សក្ដិលុយកាក់​របស់​ឪពុក​ម្ដាយ...។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login