Answer 1


សុជីវធម៌ គឺជាច្បាប់សម្រាប់មនុស្សឱ្យរស់នៅបានសុខស្រួលនៅក្នុងសង្គម ឬច្បាប់គួរសមក្នុងជីវិតរស់នៅ ។ មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ ព្រោះសុជីវធម៌អាចធ្វើឱ្យយើង ៖

  • ចេះរៀបចំខ្លួនកុំឱ្យមានការឆ្គាំឆ្គងក្នុងឥរិបទណាមួយ
  • ចេះរៀបចំចរិយា និងឫកពារឱ្យសមតាមកាលៈទេសៈ
  • ចេះរៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលចូលរួមក្នុងពិធីអ្វីមួយ
  • ចេះប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
  • ចេះនិយាយ និងសរសេរត្រឹមត្រូវតាមក្បួនខ្នាត
  • ចេះទទួលភ្ញៀវ និងគោរពសិទ្ធិគ្នា ។

សុជីវធម៌មានទំនាក់ទំនងយ៉ាងជិតសិ្នទ្ធជាមួយសីលធម៌ ព្រោះថាកាលណាមានលំអផ្នែកឥរិយាបថ ក៏ត្រូវមានលំអផ្នែកស្មារតីចិត្តគំនិតថែមទៀត គឺត្រូវមាននិច្ចសីលដូចជា ៖

  • វៀរចាកអំពីបៀតបៀន ឬសម្លាប់ជីវិតសត្វ
  • វៀរចាកអំពីគៃបន្លំ ឬលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
  • វៀរចាកអំពើខុសឆ្គងក្នុងកាមទាំងឡាយគឺមិនប្រព្រឹត្តគន្លងប្រពៃណីជាប្រពន្ធប្តីឬកូនចៅអ្នកដទៃ
  • វៀរចាកការពោលពាក្យកុហក ឬបោកបញ្ចោត
  • វៀរចាកការសេពនូវគ្រឿងស្រវឹង (គ្រឿងញៀន) ក្រៅពីនោះក៏ត្រូវវៀរចាកការប្រព្រឹត្តអំពើទាំងឡាយដូចជា ការបង្កបក្សពួកបងតូចបងធំវាយតប់គ្នាបើកម៉ូតូប្រដេញការជួញដូរមនុស្ស លេងហ្គេម លេងល្បែងស៊ីសងគ្រប់ប្រភេទ...។ ដូច្នេះយុវជនទាំងឡាយត្រូវរៀបចំខ្លួន តាំងចិត្ត និងប្រព្រឹត្ត ជាមនុស្សល្អប្រកបដោយលក្ខណៈសម្បត្តិប្រពៃណីគឺជាយុវជនដែលល្អព្រមទាំងចរិយាសម្បត្តិ វិជ្ជាសម្បត្តិនិងត្រូវមានការអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាពលរដ្ឋល្អដើម្បីសង្គមជាតិយើងសំបូររុងរឿងជានិច្ចនិរន្តរ៍ ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login