Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ប្រតិបត្តិ ?
២. តើប្រតិបត្តិ និងពុទ្ធមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

៣. ហេតុអ្វីនិយាយថាប្រតិបត្តិជាគោលបំណងរបស់ពុទ្ធិ ? ចូរអោយឧទាហរណ៍ ។

៤. ប្រតិបត្តិជាកំលាំងចលកររបស់ពុទ្ធិ ។ ចូរពន្យល់ ?

៥. ហេតុអ្វីពោលថា ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិ  ?

ចម្លើយ

១. ប្រតិបត្តិ គឺជាសកម្មភាពសភារៈទាំងមូលដែលមានលក្ខណៈសង្គមប្រវត្តិសាស្រ្តរបស់មនុស្សសំដៅកែប្រែនិងកសាងមជ្ឈដ្ឋានធម្មជាតិនិងសង្គម ។ ប្រតិបត្តិដេលមានលក្ខណៈសង្គមដំបូងបង្អស់គឺសកម្មភាពរូបធាតុ សកម្មភាពផលិតរបស់មនុស្ស ។ ម៉្យាងទៀតប្រតិបត្តិត្រូវបានផ្លាស់ប្តូរឥតឈប់ឈរុំតាមដំនើរកែឆ្នៃពិភពលោកបរានុម័ត ។

២. ប្រតិបត្តិ និងពុទ្ធិមានទំនាក់ទំនងគ្នាយ៉ាងជិតស្នទ្ធិជាមួយគ្នា ព្រោះប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិជាកំលាំងចលករបស់ពុទ្ធិជាមលូលដ្ឋាននៃពុទ្ធិនិងជាលក្ខណៈវិនិច្ឆ័យនៃសច្ចធម៌ ។ ឯពុទ្ធិជាអ្នកណែនាំប្រតិបត្តិវិញ ។

៣. បានជានិយាយថា ប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិ ព្រោះថាបំនងរបស់ពុទ្ធិគឺមិនត្រឹមតែដើម្បីយល់ដឹងពីពិភពលោកប៉ុននោះទេ ថែមទាំងដើម្បីកែប្រែពិភពលោកនិងស្វែងរកផលប្រយោជន៍យកមលបំពេញតំរូវការរបស់មនុស្សទៀតផង ។ ដូចនេះរាល់សកម្មភាពយល់ដឹងសកម្មភាពស្យង់ គឺដើម្បីបំរើអោយសកម្មភភាពប្រតិបត្តិបំរើអោយផលិតកម្មនិងការតស៊ូដើម្បីកែឆ្នៃសង្គមអោយកាន់តែប្រសើរឡើង ។ ឧទាហរណ៍ៈ ចំនេះដឹងខាងរូបវិទ្យា មានបំនងកែឆ្នៃបកច្ចេកឡទេសសំដៅកែឆ្នៃជីវភាពមនុស្សអោយកាន់តែប្រសើរ ។

៤. នៅពេលដែលមានសកម្មភាពប្រតិបត្តិម្តងៗ តែងលេចឡើងនូវសំណូមពរផ្សងៗដែលត្រូវដោះស្រាយ ។ គគឺសំណូមពរនោះហើយ ដែលបានជំរុញអោយមនុស្សគិតណិចារណាជាហេតុនាំអោយពុទ្ធិលូតលាស់ ។ ព្រោះប្រតិបត្តិកាន់តែច្រើនបទលពិសោធន៍កាន់តែកើនឡើង ហើយចំនេះដឹងកាន់តែលូតលាស់ឆាប់រហ័សដែរ ។ ឧទាហរណ៍ៈ ដោយសារការវាស់ផ្ទៃដីស្រែ ការគ្រោងឧបករណ៍ ការបែងចែក... ទើបចំនេះដឹ​ង​លគណិតវិទ្យារីកចំរើនឡើង ។

៥. បានជាពោលថា​ ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិព្រោះដោយសារសកម្មភាពប្រតិបត្តិ ទើបមនុស្សជះឥទ្ធិពលដោយផ្ទាល់ចូលក្នុងពិភពបរានុម័តកែឆ្នៃពិភពបរានុម័តនិងអាចយល់ពីក្រិតក្រមធម្មជាតិ ។

​តាមរយៈសកម្មភាពប្រតិបត្តិ ទើបមនុស្សមានបទពិសោធន៍ ។ គឺបទពិសោធន៍នេះហើយដែលជាឯកសាររបស់សំខាន់មួយ សំរាប់អោយកើតពុទ្ធិមានន័យថាប្រតិបត្តិផ្គ​ត់ផ្គង់ និងផ្តល់ឯកសារដល់មនុស្សក្នុងការបង្កើតនិងបង្កើនពុទ្ធិ ។ ដូចនេះប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិ ។ ឧទាហរណ៍ៈ បទពិសោធន៍ក្នុងការពិនិត្យ ពពក ខ្យល់ របស់ពួកនាវិកទើបកើតចំនេះដឹងខាងឧត្តុនិយម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login