Answer 1


user icon Neang 2017-08-06 12:11

ក្នុង​នាម​ជាគ្រូ​បង្រៀន​ដ៏​ល្អ​មួយរូប​ ខ្ញុំ​ត្រូវ​ប្រកាន់​យក​សីលធម៌​ និង​អាកប្ប​កិរិយា​ដូចតទៅ៖

  • ត្រូវ​ជា​ជន​គម្រូ​នៅ​ក្នុង​គ្រប់​មជ្ឈ​ដ្ឋាន​
  • ជា​អ្នក​សាង​សតិ​បញ្ញា​ញាណ​របស់​មនុស្ស​ជាតិ​
  • ត្រូវ​យល់​ថាគ្រូ​បង្រៀន​ជា​មុខ​របរ​មួយ​ថ្លៃ​ថ្នូរ​ និង​ឧត្តុង​ឧត្តម​
  • ត្រូវ​យល់​ថា​គ្រូ​បង្រៀន​ជា​មាតា​ទី២​ របស់​សិស្ស​
  • ត្រូវ​យល់​ថា​គ្រូ​បង្រៀន​ជា​វិស្វករ​នៃ​ព្រលឹង​
  • ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ទៅ​មនុស្ស​ប្រកាន់​នូវ​សច្ច​ធម៌​ យុត្តិ​ធម៌​ ឧត្តម​គតិ​​ ស្នេហា​មុខ​របរវិជ្ជា​ជីវៈ​ និង​គិត​ប្រយោជន៍​ជាតិ​ជាធំ។
  • សកម្មភាព​របស់​គ្រូ​ត្រូវ​ទាមទារ​នូវ​លក្ខណៈ​សីលធម៌​ និងភាព​អត់​ធ្មត់​ ព្រម​ទាំង​វាង​វៃ​ ដើម្បី​នាំ​មក​នូវ​សតិ​បញ្ញា​របស់​សិស្ស​ឱ្យ​មាន​ការ​វិវត្ត។
  • គ្រប់​កាយវិការ​ ទោះ​បីជា​ដេក​ ដើរ​ ឈរ​ អង្គុយ​ និង​និយាយ​ស្ដី​គ្រប់​ទី​កន្លែង​ គ្រប់​សកម្មភាព​របស់​គ្រូ​ត្រូវ​តែ​ជា​គម្រូ។
  • គ្រូ​បង្រៀន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្រៀន​ និង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ផ្ដល់​នូវ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​បំណិន​ប្រសប់​ដល់​សិស្ស។

ដូច្នេះ​ ដើម្បី​ក្លាយ​ជា​គ្រូ​បបង្រៀន​ដ៏​ល្អ​មួយរូប​ ចាំបាច់​ត្រូវ​មាន​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ ចំពោះ​សិស្ស។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login