Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុខងារសាធារណៈកម្ពុជាទៅតាមសម័យកាលនីមួយៗ ៖

១. មុខងារសាធារណៈមុនសម័យបារាំងដាក់អាណានិគម មានព្រះមហាក្សត្រជាអ្នកសោយរាជ្យគឺមានមន្ត្រីដែលបម្រើការនៅក្នុងរាជវាំងហើយការគ្រប់គ្រងពេលនោះមិនមានវិធានអ្វីច្បាស់លាស់ទេសូម្បីតែបៀរវត្សក៏មិនច្បាស់លាស់ដែរ គឺអាស្រ័យលើព្រះមហាក្សត្រជាអ្នកកំណត់ ។

២. មុខងារសាធារណៈសម័យបារាំងដាក់អាណានិគម នៅពេលដែលបារាំងដាក់អាណានិគមមកលើកម្ពុជា ( ១៨៦៣-១៩៥៣ ) បារាំងបាននាំមកនូវប្រៀបរបបគ្រប់គ្រងមន្ត្រីរាជការ តាមបែបបច្ចឹមប្រទេសក្នុងការបម្រើសេវាកម្មសាធារណៈហើយចាប់តាំងពីឆ្នាំ ១៨៩៧ មកសូម្បីព្រះមហាក្សត្រក៏ត្រូវបារាំងរៀបចំបៀវត្សថ្វាយដែរ មុខងារសាធារណៈតាមវិធានបារាំងនេះគឺប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌ ដែលបានបន្ដជិះឥទ្ធិពលនូវសម័យក្រោយៗទៀត ។ សហលក្ខនិ្តកៈមន្ដី្រស៊ីវិលក្របខណ្ឌនៃរដ្ឋភិបាលសាធារណៈ​នៃព្រះរាជាណាចក្រកម្ពុជាជាតាមព្រះរាជក្រម លេខ៣២៣ នស ចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៤៧ ។ គឺចាប់ពីពេលនោះមកមានប្រព័ន្ធអាជីពដែលជាប្រព័ន្ធសមត្ថភាព ។

៣. មុខងារសាធារណៈសម័យសង្គមរាស្រ្ដនិយម ( ព្រះរាជាណាចក្រកម្ពុជាទី ១ ) នៅសម័យនោះតាមច្បាប់ស្ដីពីសហលក្ខនិ្តកៈនៃភ្នាក់ងាររាជការក្នុងព្រះរាជាណាចក្រកម្ពុជាក្រៅពីភ្នាក់ងារផ្នែកតុលាការ ត្រូវបាននប្រកាសឪ្យប្រើប្រាស់តាមព្រះរាជក្រមលេខ ៧៩៣ នស ចុះថ្ងៃទី ៨ មិថុនា ឆ្នាំ ១៩៥៣ ក្រោយមកត្រូវបានកែប្រែជាបន្ដ បន្ទាប់តាមព្រះរាជក្រមលេខ ៨៤៧ នស ទី១០ ខែកុម្ភៈ ឆ្នាំ ១៩៥​៤​ និងព្រះរាជក្រម លេខ ១៤៣ នស ចុះថ្ងៃទី ២១ ធ្នូ ១៨៥៦ ។ ដើម្បីអនុវត្តន៍ច្បាប់ស្ដីសហលក្ខនិ្ដកៈ នៃភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា និងគ្រប់គ្រងភ្នាក់ងារទាំងនោះ​ស្ថាប័នមួយត្រូវបង្កើតឡើងដោយ ព្រះរាជក្រមលេខ ១៨១ នសចុះថ្ងៃទី ០៥ មេសា ១៩៥៧ ដែលប្រកាសឪ្យប្រើច្បាស់ស្ដីពីការបង្កើត “ មន្ទីរចាត់ការមុខងារសាធារណៈ “ មន្ទីរចាត់ការមុខងារសាធារណៈស្ថិតនៅក្រោមអំនាចផ្ទាល់របស់នាយករដ្ឋមន្រ្ដី និងដឹកនាំលោកដោយនាយកមុខងារសាធារណៈ និងមានជំនួយការជាភួឈួយមួយនាក់ និងបុគ្គលិកមួយចំនួនតាមសេចក្ដីត្រូវការ ។ យោងតាមព្រះរាជក្រមលេខ ៥៦៨ នស ចុះថ្ងៃទី ២៩ វិចិ្ឆកា ១៩៨៨ បានកំណត់នូវចនាសម័ន្ធរបស់មន្ទីរចាត់ការ មុខងារសាធារណៈ ដូចតទៅ ៖

+ មានកាវិយាល័យចំនួន ៣

  • ការិយាល័យរបៀបប្រមូលឯកសារនិងស្ថិតិ
  • ការិយាល័យនិតិសាស្រ្ដ និងលក្ខន្ដិកៈ
  • ការិយាល័យសម្រុះសម្រួលសកម្មភាព ។

+ ក្រុមប្រឹក្សាពិគ្រោះ មានភារកិច្ចពិគ្រោះយោបល់លើការតាក់តែងសេចក្ដីព្រាងច្បាស់ព្រាងសហលក្ខន្ដិកៈ សន្ទស្សន៍ បៀវត្សដែលទាក់ទងនិងការគ្រប់គ្រងមន្រ្ដីការ

៤. មុខងារសាធារណៈសម័យសាធារណៈរដ្ឋខ្មែរ ក្នុងសម័យនោះ វិស័យមុខងារសាធារណៈយកតាមច្បាប់ដែលបានចងក្រង នៅសម័យសង្គមរាស្រ្ដនិយម ។ ដោយគ្រាន់តែកែសម្រួលនូវមាត្រាខ្លះៗប៉ុណ្ណោះ ។ ការកែប្រែដែលប្រកាសឪ្យប្រើច្បាប់ស្ដីពីសហលក្ខនិ្តកៈមន្ដ្រីរដ្ឋការនៃ ក្របខណ្ឌផ្សេងៗនៃរបបសាធារណៈរដ្ឋខ្មែរគឺដោយក្រម លេខ ៤៧៣/៧១៤ ចុះថ្ងៃទី ២១ ខែ ឧសភា គ.ស ១៩៧១ ចំណុចដែលខុសប្លែកគឺ ការតែងតាំងមន្ដ្រីរដ្ឋការមិនពឹង ផ្អែកទៅលើសមត្ថភាពរដ្ឋបាលជំនាញទាំងស្រុងទេ ។ ពោលគឺ ជួនកាលគេយកត្រូវបង្រៀនបឋមសិក្សា ទៅធ្វើអភិបាលស្រុក ឬ ដាក់នាយទាហានស័ក្ដិ ៤ ឬ ៥ ឪ្យទៅធ្វើជាអភិបាលខេត្ត អភិបាលស្រុក អនុខេត្ត ។ ការធ្វើបែបនេះគឺដោយសារភាពចាំបាច់ក្នុងពេលស្រុកមានសង្រ្គាម ។

៥. មុខងារសាធារណៈសម័យកម្ពុជាប្រជាធិបតេយ្យ ក្នុងជំនាន់កម្ពុជាប្រជាធិបតេយ្យ បណ្ដារចនាសម័្ពន្ធរដ្ឋត្រុវបានបំផ្លាញចោលទាំងស្រុងហើយជំនួសវិញ ដោយរចនាសម្ព័ន្ធថ្មីតាមបែបរបបពួកគេ ។ ការសម្រេចលើកិច្ចការអ្វីៗទាំងអស់ស្រេចតែលើអង្គការការងាររដ្ឋភិបាលមិនមែនជាការងារការិយាល័យទេ គឺជាការត្រួតត្រាមហាការដ្ឋានពោលគឺ បង្ខំប្រជាជនឪ្យធ្វើហត្ថកម្មជាទម្ងន់ ។ ការសម្លាប់ប្រជាជនតាម អំពើចិត្តដោយគ្រាន់តែចោទថាក្បត់អង្គការ ។ កម្មាភិបាល និងកម្មករដែលបម្រើការងាររដ្ឋបាលត្រូវបានចាប់តាំងដោយអង្គការតាគោលជំហរស្មោះត្រង់និងអង្គការ ។

៦. មុខងារសាធារណៈសម័យសាធារណៈរដ្ឋប្រជាមានិត កម្ពុជា ( រដ្ឋកម្ពុជា ) ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។ ការគ្រប់គ្រងកម្មាភិបាល ( មន្ដ្រីរាជការ ) ការងារតែងតាំងចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើងទៅ និងការរៀបចំ រចនាសម័្ពន្ធអង្គការលេខ ស្ថិតនៅក្រោមការត្រួតពិនិត្យ​និងសម្រេចរបស់គណៈចាត់តាំងមជ្ឈិម ដែលជាស្ថាប័នមួយរបស់គណបក្ស ។ ឯគោលការណ៍គ្រប់គ្រង ក្របខណ្ឌកម្មាភិបាល បុគ្គលិកកម្មករចាប់ពីពេលជ្រើសរើស រហូតដល់ពេលចូលនិវត្តន៍ ព្រមទាំងប្រព័ន្ធលាភការឈប់សម្រាក ការធ្វើផែនការក្របខណ្ឌ​និងឥណទានបៀវត្ស ត្រូវបា​នគ្រប់គ្រងដោយនាយកដ្ឋានបៀវត្ស ពលកម្មនៃ ក្រសួងផែនការ ។

៧. មុខងារសាធារណៈសម័យព្រះរាជាណាចក្រកម្ពុជាទី ២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី  ២៣ ខែ តុលា ឆ្នាំ ១៩៩១ បាននាំទៅដល់ការបង្កើតព្រះរាជាណាចក្រកម្ពុជាទី ២ ។ ករគ្រប់គ្រងមន្ដ្រីរាជការក្នុងមុខងារសាធារណៈត្រូវអនុវត្តតាមព្រះរាជក្រមលេខ ០៦ នស /៩៤ ចុះថ្ងៃ ទី ៣០ តុលា ១៩៩៤ ប្រកាសឪ្យប្រើច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងរាជការ ។ ស្ថាប័នមុខងារសាធារណៈ បានចាប់បដិសន្ធិ ជាថ្មីក្នុងរាជរដ្ឋាភិបាលបណ្ដោះអាសន្ន នៅខែកញ្ញា ឆ្នាំ ១៩៩៣ លើមូលដ្ឋាននៃវិស័យមុខងារ​​ សាធារណៈរបស់អតីតរដ្ឋកម្ពុជា ដោយដំបូងមានឋានៈ និងតួនាទីជាក្រសួង ។ តែក្រោយមកសភាពការណ៍តម្រូវ ឪ្យស្ថិតនៅត្រឹមតែរដ្ឋលេខាធិការប៉ុណ្ណោះគឺរដ្ឋភិបាលដែលកើតឡើង ក្រោយពីការបោះឆ្នោតឆ្នាំ ១៩៩៣ ។ ក្រសួងមុខងារសាធារណៈបង្កើតឡើង ដោយធ្វើការផ្ទេរ មន្រី្ដរាជការនៃអតីតនាយកដ្ឋានបៀវត្សពលកម្ម ដែលជាអង្គភាពចំណុះក្រសួងផែនការ គណចាត់តាំងនិងមន្ត្រីរាជការមកពីស្ថាប័នដទៃទៀតស្របតាមច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login