Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថា សេរីភាព ?

២. ហេតុអ្វីបានជាមនុស្សត្រូវការសេរីភាព ?

៣. តើការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវនឹងនាំឱ្យមានផលអាក្រក់អ្វីខ្លះដល់មនុស្ស និងសង្គម ?

៤. តើមុខរបរសុចរិត និងមុខរបរទុច្ចរិតមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ? ចូរលើកឧទារណ៍បញ្ជាក់ ។

ចម្លើយ

១. សេរីភាព ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។

  • សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំង បានឱ្យនិយមន័យសេរីភាព ថាជាអំណាចឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់​ប្រយោជន៍អ្នកដទៃ ។
  • បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។
  • ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាពគឺជាការទទួលស្គាល់ ការគោរពនិងការបំពេញដោយម៉ត់ចត់នូវតួនាទីនិងភារកិច្ចរបស់ខ្លួន ។
  • ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ តាមន័យនេះ សេរីភាពសម្គាល់បាននូវភាពធ្វើអ្វីៗ បានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តី និងសកម្មភាពបែបសព្វយ៉ាងក្តី អាចធ្វើបានតាមចិត្ត ឱ្យតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់ ។

២. បានជាមនុស្សយើងត្រូវការសេរីភាពព្រោះ ៖

  • ចង់បង្ហាញពីឥស្សរភាពរបស់ខ្លួន ការបញ្ជាក់ឱ្យឃើញពីខ្លួនឯង
  • ចង់បង្ហាញពីតម្លៃជាមនុស្ស
  • ចង់ធ្វើអ្វីៗតាមឆន្ទៈរបស់ខ្លួន ដែលស្របទៅនឹងច្បាប់សង្គម
  • សេរីភាព ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិ ។

៣. ការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវ នឹងនាំឱ្យមានផលអាក្រក់ដល់មនុស្ស និងសង្គមដូចជាអាចឱ្យមនុស្សប្រើប្រាស់សេរីភាពរបស់ខ្លួនហួសដែនច្បាប់កំណត់ដែលធ្វើឱ្យអ្នកនោះក្លាយជាមនុស្សដែលរំលោភច្បាប់កំណត់ដែលធ្វើឱ្យអ្នកនោះក្លាយជាមនុស្សដែលរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយមនិងធ្វើឱ្យសង្គមគ្មានសន្តិសុខសេរីភាព ។

៤. នៅក្នុងជីវិតប្រចាំថ្ងៃមនុស្សម្នាក់ៗមានសកម្មភាពផ្សេងគ្នាដើម្បីប្រកបរបរចិញ្ចឹមជីវិតទៅតាមចំណង់ចំណូលចិត្តសមត្ថភាពមុខរបរស្របច្បាប់និងសុចរិតត្រឹមត្រូវតែទន្ទឹមនឹងនោះក៏មានមនុស្សមួយចំនួនមិនមានជំនាញច្បាស់លាស់ ឬមានមុខរបរមិនសុចរិតឬជាមុខរបរមិនត្រឹមត្រូវ ដូចជារកស៊ីល្បែងភ្នាល់ ជួញដូរមនុស្ស ជួយញដូរគ្រឿងញៀនដែល ជាអំពើទុច្ចរិតផ្ទុយនិងច្បាប់សង្គម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login