តើនៅក្នុងគោលដៅអភិវឌ្ឍសហសវត្សទី២ និងទី៣មានខ្លឹមសារដូចម្ដេចខ្លះ?
Point Center Login Help

Answer 1


នៅក្នុងគោលដៅអភិវឌ្ឍសហសវត្សទី២ និងទី៣មានខ្លឹមសារដូចខាងក្រោម៖

  • គោលដៅទី២

សម្រេចបានការអប់រំបឋមសិក្សាជាសកលក្រុមគោលដៅ៣ ធានាថាត្រឹមឆ្នាំ២០១៥ កុមារទូទាំងពិភពលោក ទាំងកុមារា ទាំងកុមារី និងអាចបញ្ចប់ការសិក្សានៅបឋមសិក្សាទាំងស្រុង

  •  គោលដៅទី៣

លើកស្ទួយសមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី។ ឲ្យលទ្ធផលរៀនសូត្រ ដែលមានការទទួល និងអាចវាស់វែងបានត្រូវបានសម្រេចដោយសិស្សទាំងអស់គ្នា ជាផ្នែកអក្ខរកម្ម ការគិតលេខ និងបំណិនជីវិតដែលចាំបាច់។

ភារកិច្ចគ្រូបង្រៀនបានកំណត់ដូចតទៅ៖

  • គ្រូបង្រៀន ក្នុងភារកិច្ចជាសិក្ខាបនធារី ជាកម្លាំងអប់រំចម្បងជួយសិស្សានុសិស្សដោយផ្ទាល់ឲ្យបានសម្រេច បានការរៀនសូត្ររបស់ខ្លួន ដែលបានភារកិច្ចស្នូលរបស់សាលា
  • ថ្នាក់នីមួយៗមានកម្មវិធីសិក្សាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំខែតាមមុខវិជ្ជានីមួយៗមានម៉ោងសម្គាល់វិធីសាស្រ្ដបង្រៀន មានវត្ថុបំណងនៃមេរៀន មានលំហាត់អនុវត្ត ដែលក្រសួងអប់រំ យុវជន និងកីឡាផ្ដល់ឲ្យព្រមទាំងមាន សិស្សានុសិស្សពី៤០ ទៅដល់៥០នាក់ដែលមានចិត្តសាស្រ្ដមិនដូចគ្នានិងមកពីគ្រួសារផ្សេងៗគ្នា។

គ្រូបង្រៀនក្នុងឋានៈជាសិក្ខាបនធារី ជាអ្នកបច្ចេកទេសត្រូវតែ បង្រៀនមុខវិជ្ជានីមួយៗតាមវិធីសាស្រ្ដក្រសួងអប់រំ យុវជន និងកីឡា បានសម្គាល់ (វិធីសាស្រ្ដសិស្សមជ្ឈមណ្ឌល) គ្រូបង្រៀនមិនអាចធ្វើសម្បទាចិត្តគរុកោសល្យវិទ្យារបស់ខ្លួនបានទេ ប្រសិនបើគាត់មិនបង្រៀនទៅតាមវិធីសាស្រ្ត។ ដើម្បីឲ្យការបង្រៀនមានប្រសិទ្ធភាពថែមទៀតនោះទាមទារឲ្យគ្រូបង្រៀន មានការស្រាវជ្រាវឯកសារដែលទាក់ទិន ទៅនឹងវិធីសាស្រ្ដបង្រៀន​ ឲ្យបានច្រើន។

  • ការបង្រៀន គឺជាមុខងារពិបាក ពីព្រោះគេមិនអាចនៅនឹងកន្លែងពេញចិត្ត នឹងខ្លួនឯង។ ប៉ុន្ដែក៏ត្រូវតែយល់ បង្កើតថ្មី និងរាវរកជានិច្ច គ្រូបង្រៀនត្រូវដឹកនាំការបង្រៀនរបស់ខ្លួនសម្រាប់ថ្នាក់ទាំងមូល និងសម្រាប់សិស្សម្នាក់ៗផង។ ដំបូន្មានគរុកោសល្យមួយល្បះបានបំភ្លឺ គ្រូបង្រៀនយើងជានិច្ចថាជម្រុញដោយមិនពន្យឺតសិស្សពូកែ នេះហើយជាសិល្បៈរបស់គ្រូបង្រៀនយើង។ នេះជាការទទួលខុសត្រូវ និងចាំបាច់ណាស់។
  • គ្រូបង្រៀន ក្នុងឋានៈជាសិក្ខាបនធារី ត្រូវទទួលខុសត្រូវក្នុងការបញ្ចប់កម្មវិធីសិក្សាប្រកបដោយគុណភាព។ បើមិនយ៉ាងនេះទេអនាគតនៃការសិក្សា របស់សិស្សត្រូវទទួលភាពរងគ្រោះ ហើយដែលជាទូទៅ​ មិនសូវបានទទួលការកែលម្អបានផង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login