បទព្រហ្មគីតិ មានន័យថាចំរៀង រឺទំនួញព្រហ្ម ។ បទនេះគេអាចសូត្របាន ៨បែបគឺ ៖
	- បែបរាប់
- បែបច្បាប់ទី១
- បែបច្បាប់ទី២
- បែបពិលាប
- បែបទំនួញ
- បែបស្មូតថ្វាយផ្កា
- បែបសំពៅថយ
- បែបអារាធនា ។
សិក្សាធាតុសំខាន់ៗនៃបទនេះ 
រង្វាស់កាព្យ ៖ 
	- ក្នុង១វគ្គ មាន៤ឃ្លា
- ឃ្លាទី១ និងឃ្លាទី៣ មាន៥ព្យាង្គ
- ឃ្លាទី២ និងឃ្លាទី៤ មាន៦ព្យាង្គ ។
ចង្វាក់ 
	- ទំលាក់សំលេងព្យាង្គទី៣ ចំពោះឃ្លាដែលមាន៦ព្យាង្គ
- ទំលាក់សំលេងលើព្យាង្គទី២ ចំពោះឃ្លាដែលមាន៥ព្យាង្គ ។
បរិយាកាស ៖ បទនេះ គេយកទៅប្រើ ដើម្បីសំដែង ៖
	- ភាពអន្លង់អន្លោច
- សេចក្តីទុក្ខសោក
- ការព្រាត់ប្រាសគ្នា
- ការប្រដៅ
- ការផ្លែផ្តាំ
- ការឈឺចាប់ចំពោះការជិះជាន់ ។
បំនកស្រាយ 
ជួនក្នុងវគ្គ ៖ 
	- ព្យាង្គទី៥ នៃឃ្លាទី១ ចួន ព្យាង្គទី៣ នៃឃ្លាទី២
- ព្យាង្គទី៦នៃឃ្លាទី២ ចួន ព្យាង្គទី៥នៃឃ្លាទី៣ ចួន ព្យាង្គទី៣នៃឃ្លាទី៤ ។
ជួនឆ្លងវគ្គ ៖
	- ព្យាង្គទី៦នៃឃ្លាទី៤ក្នុងវគ្គទី១ ចួន ព្យាង្គទី៦នៃឃ្លាទី២ក្នុងវគ្គទី៥ ចួន ព្យាង្គទី៥នៃឃ្លាទី៣ក្នុងវគ្គទី២ ។