Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នាមទេពធីតាមហាសង្រ្កាន្តទាំង ៧អង្គដែលជាបុត្រី របស់ព្រះកបិលមហាព្រហ្មមាន ៖

  • បើសង្រ្កាន្តជា ថ្ងៃអាទិត្យ ទេពធីតានាម ទុង្សាទេវីសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ ផ្លែឧទុម្ភរ (ផ្លែល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
  • បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតានាម គោរាគៈទេវីសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហាប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
  • បើសង្ក្រាន ថ្ងៃអង្គារ ទេពធីតានាម រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
  • បើសង្រ្កាន ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌលទេវីសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
  • បើសង្រ្កាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកតភក្សាហារសណ្តែកល្ង អាវុធស្តាំកង្វេរ ឆ្វេង កាំភ្លើង និងពាហនៈដំរី ។
  • បើសង្រ្កាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ៌មភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណនិងពាហនៈក្របី ។
  • បើសង្រ្កាន្ត ថ្ងៃសៅរិ៍ ទេពធីតាឈ្មោះ មហោទរាទេវីសៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរត្ន័ ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្តាំចក្រឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login