Answer 1


ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន៖

  • ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរកាល ២លាន ទៅ១០លាន ( មិនរាងចោលទ្វេដង )
  • ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នា ពិន័យអន្តរកាល ១លាន ទៅដល់៥លាន ( មិនរាងចោលទ្វេដង ) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណអប់រំ
  • បទល្មើសពាក់ព័ន្ធ នឹងការផ្តល់វិញ្ញាប័នបត្រ ឬសញ្ញាបត្រ ផ្តន្ទាទោសពិន័យជាប្រាក់ ២លាន ទៅ៦លាន និងដាក់គុកពី១ឆ្នាំ ទៅ៣ឆ្នាំ
  • ការបន្លំក្នុងការប្រឡងសាម៉ីជន ឬជនណាប្រឡងជំនួស ពិន័យអន្តរកាលពី១លាន ទៅ៥លាន  ( មិនរាងចោលទ្វេដង ) និងព្យួរមិនឱ្យចូលប្រឡងក្នុងរយៈពេល២ឆ្នាំ ឬមិនឱ្យប្រឡងតែម្តង ចំពោះដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពផ្តន្ទាទោសតាមច្បាប់ជាធរមាន
  • បទល្មើសពាកើព័ន្ធនឹងដំណើរការនៃការប្រឡង  ពិន័យអន្តរកាល ២លាន ទៅដល់១០លាន បើបុគ្គលិកអប់រំសាធារណៈទទួលទណ្ឌកម្មតាមវិន័យថ្នាក់ទី១ ( បើមិនរាងចោលពិន័យអន្តរកាលទ្វេដង និងទណ្ឌកម្មវិន័យថ្នាក់ទី២បន្ថែម )
  • ការប៉ះពាល់ដល់សេរីភាពខាងជំនឿសាសនាក្នុងការអប់រំ ផ្តន្ទាទោសពិន័យជាប្រាក់ពី១០០០០០រៀលទៅ២០០០០០០រៀល និងដាក់គុកពី១ខែ ទៅ១ឆ្នាំ
  • ការប៉ះពាល់ដល់អធ្យាក្រឹតភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សាពិន័យអន្តរកាលជាប្រាក់ពី១លាន ទៅ៥លាន  ( មិនរាងចោលពិន័យទ្វេដង )។ ចំពោះនីតិបុគ្គល ពិន័យអន្តរកាលពី១០លាន ទៅ២០លាន  ( មិនរាងចោលពិន័យទ្វេដង ឬព្យួរ ឬដកហូតអាជ្ញាប័ណ្ណអប់រំ )៕

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login