Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិប្រភពមួយសំខាន់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន និងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វព្រៃឈើដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង ។ មនុស្សនិងធម្មជាតិមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនអាចគេចផុតបានឡើយ ។ ការបំផ្លាញធនធានធម្មជាតិមានន័យថាជាការបំផ្លាញខ្លួនឯងដូច្នោះដែរ ។ មនុស្សយើងត្រូវការរបស់ទាំងអស់ផនោះយ៉ាងច្រើនអនេកសម្រាប់ការរស់នៅហើយទន្ទឹមនឹងនេះ ក៏ត្រូវការឱ្យយើងយកចិត្តទុកដាក់ចំពោះធនធានធម្មជាតិទាំងអស់នោះផងដែរ ធនធានធម្មជាតិផ្តល់សេចក្តីសុខឱ្យយើងគ្រប់យ៉ាងការបាត់បង់ធនធានធម្មជាតិធ្វើឱ្យពិភពលោកជួបប្រទះនូវបញ្ហាជាច្រើនដូចជាគ្រោះធម្មជាតិគ្រោះទុរភិក្សការខ្វះខាតនូវចំណីអាហារសម្រាប់ផ្គត់ផ្គង់មនុស្សការប្រែប្រួលអាកាសធាតុនាំឱ្យមនុស្សសត្វពិបាករស់នៅ និងបង្កបញ្ហាជាច្រើនផ្សេងទៀត ។ ដូចនេះដើម្បីទទួលបាននូវការផ្គត់ផ្គង់យូរអង្វែងពីធនធានធម្មជាតិហើយក៌ដើម្បីឱ្យពិភពលោកមានអត្ថិភាពយូរអង្វែងយើងទាំងអស់គ្នាចាំបាច់ត្រូវតែយកចត្តិទុកដាក់ជួយការពារថែរក្សាធនធាមធម្មជាតិរបស់យើងឱ្យបានគង់វង្សល្អ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login