Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បៈមានច្រើនទំរង់ផ្សេងៗគ្នា ដែលអាស្រ័យទៅតាមលក្ខណៈរបស់វា ។ រហូតមកដល់សព្វថ្ងៃ គេបាន ចែកសិល្បៈជា៧ទំរង់ដូចខាងក្រោម ៖

  • ទំរង់ទី១ ៖​ សិល្បៈស្ថាបត្យកម្ម បានដល់សិល្បៈ សាងសង់ផ្សេងៗ មានប្រាសាទ អគារ រមណីដ្ឋាន ផ្ទះសំបែង....ដែលប្រកបដោយសោភ័ណ ។
  • ទំរង់ទី២៖ សិល្បៈចំលាក់ បានដល់សិល្បៈសូន្យរូប សិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអោយយកសំភារៈផ្សេងៗដូចជា ថ្ម ឈើ លោហធាតុ ដី រឺ វត្ថុផ្សេងៗ មកកែច្នៃជារូបរាងកាយមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗ  ។
  • ទំរង់ទី៣ ៖ សិល្បៈគំនូរបានដល់សិល្បៈដែលកើតឡើងតាមរយះការគូសវាសការអោយពណ៌ ទៅលើរូបភាពនៃការឆ្លុះបញ្ចាំងអ្វីមួយ ដែលអាចទាក់ទងចចិត្តគំនិតរបស់មនុស្ស ។
  • ទំរង់ទី៤ ៖ សិល្បៈតន្រ្តី បានដល់សិល្បៈដែលស្តែងចេញតាមរយះឧបករណ៍ផ្សេងៗ ដែលអាចបន្លឺសូរសំលេងពិរោះក្បោះក្បាយជាទីគាប់ចិត្តចាប់់អារម្មណ៍ និងការ​សប្បាយរីលរាយរបស់មនុស្ស ។
  • ទំរង់ទី៥ ៖ សិល្បៈរបាំ បានដល់ការបញ្ចេញ​​កាយវិការប្រកបដោយគំនិតច្នៃប្រឌិត និងមានលក្ខនៈទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្តីសប្បាយរីករាយរបស់មនុស្ស និង អាទិទេព ។
  • ទំរង់ទី៦ ៖ អក្សរសិល្ប៍ជាសិល្បៈមួយ ដែលឆ្លុះបញ្ចាំងតថភាព សត្យានុម័ត

យយនៃជីភាពរស់នៅរបស់់មនុស្ស ស្តែងចេញតាមរយៈពាក្យខសំដី និងអក្សរ... ដែលអាចធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ រំភើបញាប់ញ័រ សប្បាយរីករាយ រឺក្តៅក្រហាយ.....។ គោលបំណងនៃសិល្បៈនេះ គឺ ដើម្បិដោះស្រាយពីបញ្ហា មនុស្ស និង សង្កមមនុស្ស ដើម្បីមនុស្ស និង សង្គមមនុស្ស ។

  • ទំរង់ទី៧ សិល្បៈភាពយន្ត កុន ល្ខោន ជាសិល្បៈដែលស្តែងចេញតាមរយះរូបភាព និងរូបភាពនៃការឆ្លុះបញ្ចាំងដែលអាចអោយមនុស្សមានចិត្តរំភើបញាប់ញ័រសប្បាយរីករាយ ។ គោលបំណងនៃសិល្បៈ ទំរងង់ទី៧នេះ គឺដើម្បីមនុស្ស និងសង្គមមនុស្សដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login