Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការនិងសកម្មភាពដូចខាងក្រោម៖

  • ពង្រឹងពណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់ ។ ពង្រឹងលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតដើម្បីប្រចាំការត្រៀមខ្លួនចូលដោះស្រាយនិងផ្សះផ្សារវិវាទ នៅរៀងរាល់ពេលម៉ោងធ្វើការងាររបស់បងប្អូនកម្មករនិយោជិក និងបង្កើតឲ្យមានវេណប្រចាំការពេលយប់ទៅតាមតម្រូវការសង្គមសេដ្ឋកិច្ច និងពេលវេលាសមស្របណាមួយ ។
  • ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨)នៃគណៈកម្មាធិការដឹកនាំការងារដើម្បីអភិវឌ្ឍន៍វិស័យឯកជន ជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធ ដោះស្រាយបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ​ ។
  • ពង្រឹងគណៈគម្មាធិការប្រឹក្សាការងារ បង្កើនប្រសិទ្ធិភាពនៃការពិភាក្សាផ្តល់យោបល់អំពីលក្ខខណ្ឌការងារស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ។ រៀបចំនិងអនុបទបញ្ញាផ្ទៃក្នុងតថាមគោលការណ៍ប្រជាធិបតេយ្យ និងបទដ្ឋានអន្តរជាតិ ។
  • សហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំច្បាប់ស្តីពីតុលាការការងារ ។
  • បង្កើតឲ្យមានបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់កម្រិតបឋម ដល់កម្មករនិយោជិកសហគ្រាសគ្រឹះស្ថាន​ដែលមានវិវាទ ។
  • ពង្រឹងយន្តការដោះស្រាយវិវាទការងាររួម តាំងពីពេលចាប់ផ្តើមមានវិវាទ​ រហូតដល់ករណីវិវាទត្រូវបានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
  • គាំទ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
  • ពង្រឹងយន្តដោះស្រាយវិវទបុគ្គល តាំងពីពេលចាប់ផ្តើមមានវិវាទរហូតដល់ភាគីដើមបណ្តឹងធ្វើពាក្យបណ្តឹងបន្តទៅតុលាការមានសមត្ថកិច្ច ។
  • សហការជាមួយស្ថាប័នពាក់ព័ន្ធ ជំរុញការបង្កើតយន្តការធានារ៉ាប់រង់ផលប្រយោជន៍កម្មករនិយោជិកនៅពេលរោងចក្រក្ស័យធន ។
  • ពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបង្កើតប្រសិទ្ធភាពដោះស្រាយវិវាទការងារ និងពង្រឹងសាខាក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅតាមតំបន់ និងរៀបចំឲ្យមានក្រុមអាជ្ញាកណ្តាលចល័តុំដើម្បីដោះស្រាយវិវាទឲ្យទាន់ពេលវេលា ។
  • រៀបចំ និងពង្រឹងយន្តការតាមដានប្ររមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទឲ្យយល់ពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ។
  • ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
  • បណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ដើម្បីធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកដោះស្រាយវិវាទការងារ អង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គការជាតិ ឲ្យបានយល់ដឹងពីច្បាប់ស្តីពីការងារនិងបទបញ្ញត្តិពាក់ព័ន្ធ ។
  • សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានសិក្ខាសាលាស្តីពីការដោះស្រាយវិវាទការងារ យ៉ាងតិចចំនួនក២ដងក្នុង១ឆ្នាំសំដៅបង្កើនការយល់ដឹងពីសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈនិងអត្ថប្រយោជន៍នៃការរក្សាបាននូវភាបសុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍សំវាទសង្គមដោយសន្តិវិធី ។
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិជាពិសេសជាមួយអង្គការអន្តរជាតិ​ខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយវិវាទការងារ ជាពិសេសមន្រ្តីជំនាញនៅតាមមន្ទីររាជធានី ខេត្ត  ។
  • រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបព័ត៌មានវិទ្យា ដែលអាចផ្លាស់ប្តូរជាមួយនឹងប្រព័ន្ធទិន្នន័យគ្រប់គ្រងរបស់អធិការការងារ ដើម្បីគ្រប់គ្រងស្ថិតិស្តីពីកស្ថានភាពអង្គការវិជ្ជាជីវៈ ករណីវិវាទការងារ នងិករណីកូដកម្ម ។
  • រៀបចំលិខិតបទដ្ឋាននានា ដើម្បីបំរើឲ្យការងារដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមកគ្រប់មុខសញ្ញានៃគ.ក.បគ្រប់ជាន់ថ្នាក់ ។
  • ចូលរួមអន្តរាគមន៍ក្នុងការដោះស្រាយករណីរោងចក្រក្ស័យធនលជាយថាហេតុកនិងករណីកហានិភ័យផ្សេងៗនិងចូលរួម​ដោះស្រាយថវិកាសម្រាប់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិកតាមរោងចក្រសហគ្រាស ។
  • បន្តសិក្សាលទ្ធភាពផ្តល់សច្ចាប័នបណ្តាអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ដែលត្រូវបានផ្តល់សច្ចាប័នរួចដោយបណ្តាប្រទេសកនៅក្នុងតំបន់ ។
  • រៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ ផែនការសកម្មភាពនៃកម្មវិធីនេះដើម្បីកំណត់នូវសូចនាករវាស់នូវសមិទ្ធផលប្រចាំឆ្នំា និងកំណត់ផែនការកសកម្មភាពបប្រចាំឆ្នាំ តាមរយៈកំណត់ឲ្យមានរបាយការណ៍ និងស្ថិតិប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដោយមានបញ្ជាក់ពីការវិវត្តនៃសូចនាករនីមួយៗ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login