Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាកបាទក្រហមអន្តរជាតិ ចាប់បដិសន្ធិឡើងនៅឆ្នាំ១៨៦៣ ។ អ្នកផ្តើមគំនិតឈ្មោះហង់រីឌុយណង់ជាជនជាតិស្វីស ។ គោលការណ៍ជាមូលដ្ឋាននៃកាកបាទក្រហមអន្តរជាតិមានចំណុចសំខាន់ៗ៧យ៉ាងគឺ ៖

  • មនុស្សធម៌ ៖ ជួយសង្រ្គោះអ្នករងបួសការពារ និងសម្រាលទុក្ខវេទនា
  • មិនលំអៀង ៖ មិនរើសអើងជាតិសាសន៍ ជំនឿ សាសនា នយោបាយ
  • អព្យាក្រិតភាព ៖ មិនចូលរួមខាងបក្សណានៅក្នុងការច្បាំងគ្នាមិនជាប់ទាក់ទិនខាងនយោបាយ
  • ឯករាជ្យភាព ៖ ជួយបំរើផ្លូវមនុស្សធម៌របស់រដ្ឋាភិបាលខ្លួន គឺត្រូវរក្សាឯករាជ្យភាពរបស់ខ្លួន ដើម្បីការប្រតិបត្តិ
  • ស័្មគ្រចិត្ត ៖ បំរើសម្រាលទុក្ខដោយមិនប្រាថ្នាផលប្រយោជន៍តបស្នងឡើយ
  • ឯកភាព ៖ កិច្ចការកាកបាទក្រហមត្រូវលើកទូលាយសម្រាប់មនុស្សទូទៅ ហើយត្រូវប្រតិបត្តិខាងផ្លូវធម៌
  • សាកលភាព ៖ ជាអង្គការសកល ត្រូវមានឋានៈស្មើគ្នា និងចំណែកទទួលខុសត្រូវមុននាទីស្មើគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login