Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិកុមារដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា នយោបាយ សញ្ជាតិ ឬប្រភពសង្គមទ្រព្យសម្បត្តិស្ថានភាព កំណើត និងមតិយោបល់ផ្សេងៗទៀតទោះជាកើតនៅឯណា ឬកើតមកពីណាក៏ដោយ។

កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិ ដូចជាៈ

  • កុមារត្រូវទទួលបាននូវការគាំពារពិសេស
  • ទទួលបានឱកាសលក្ខណៈងាយស្រួលទាំងក្នុងផ្លូវច្បាប់ និងមធ្យោបាយផ្សេងៗទៀត ដើម្បីកុមារមានការលូតលាស់លើផ្នែករាងកាយសតិបញ្ញា សីលធម៌ ស្មារតី និងសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាព និងសេចក្ដីថ្លៃថ្នូរ។
  • កុមារត្រូវតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិមួយ
  • កុមារត្រូវទទួលបានគុណប្រយោជន៍ពីសន្ដិសុខសង្គម និងសិទ្ធិក្នុងការរីកចម្រើនធំធាត់ និងមានសុខភាពល្អ។
  • កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅ កំសាន្ដ និង សុខាភិបាលគ្រប់គ្រាន់។
  • កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និងសតិបញ្ញា ឬផ្នែកសង្គម ត្រូវតែទទួលបានកិច្ចព្យាបាលការគាំពារអប់រំ និងទទួលបានការថែទាំជាពិសេស។
  • កុមារត្រូវទទួលបាននូវការស្រឡាញ់ថ្នាក់ថ្នម ការយល់ចិត្តថ្លើម សន្ដិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ និងផ្នែកសីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី។
  • កុមារដែលងាយរងគ្រោះគូរតែទទួលបាននូវការថែទាំជាពិសេស និងការឧបត្ថម្ភផ្សេងៗ។
  • កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃយ៉ាងហោចរៀនឲ្យបានចប់ត្រឹមកម្រិតបឋមភូមិ (៩ឆ្នាំ)។
  • កុមារត្រូវទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ
  • កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាប់កំសាន្ដ ដែលមានគោលដៅអប់រំ។
  • កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើហិង្សាការជិះជាន់កេងប្រវ័ញ្ច
  • កុមារត្រូវតែទទួលបានការអប់រំផ្នែកស្មារតីក្នុងការចេះយោគយល់គ្នា ការអនុគ្រោះមិត្តភាព សន្ដិភាពរវាងគ្នានឹងគ្នានិភាតភាពជាសកល
  • ទទួលបាននូវឱកាសនៃការចូលរួមក្នុងសកម្មភាពក្នុងសង្គម និង ទទួលបានការលើកទឹកចិត្តក្នុងការបង្កើតស្នាដៃ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login