Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

             

១. តើផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានប៉ុន្មាន  ? អ្វីខ្លះ ?

២. មូលហេតុហេតុអ្វីខ្លះ ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជានៅពេលបច្ចុប្បន្ន ?

៣. តើច្បាប់ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបាននិយាយពីវិធានការទប់ស្កាត់ និងការការពារជនរងគ្រោះយ៉ាងដូចម្តេចខ្លះ ?

៤. តើនគរបាលមិនចាត់ការបណ្តឹងប្រជាពលរដ្ឋ មានទោសដែរឬទេ ?

ចម្លើយ                                                                            

១. ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរគឺ៖                

ក. ផលប្រយោជន៍នៃទេសចរណ៍អន្តរជាតិៈ

  • បង្កើតចំណូល និងការផ្លាស់ប្តូរឥជាមួយបរទេស
  • បង្កើតអាជីពដោយផ្ទាល់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដោយប្រយោលក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវាវិភាគទានដល់ចំណូលរដ្ឋ
  • ជួយទទួលខុសត្រូវលើ​ហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយគមនាគមន៍ទាំងមូល
  • ជំរុញការពង្រីកមែងធាងសេដ្ឋកិច្ចផ្សេងៗទៀតដូចជាវិស័យោកសិកម្ម សិប្បកម្ម ជលផល... ។ល។
  • ជួយរក្សាប្រពៃណី វប្បធម៌និងអត្តសញ្ញាណជាតិ
  • ធ្វើឲ្យល្អប្រសើរនូវកម្រិត ជីវភាពរស់នៅរបស់សង្គម
  • ពង្រីកអត្ថន័យ នៃមោទនភាពលើកេរ្តិ៍តំណែលជាវប្បធម៌របស់ជាតិ
  • ជួយអភិវឌ្ឍន៍និងរក្សានូវបណ្តាលវប្បធម៌
  • ជួយបង្ហាញនិងទទួលខុសត្រូវអភរក្សតំបន់បុរាណវិទ្យា និងប្រវិត្តិសាស្រ្ត
  • ជួយបង្ហាញ​និង ទទួលខុសត្រូវអភិរក្សលើតំបន់ធម្មជាតិ និងជីវីតសត្វព្រៃ
  • ផ្តល់នូវឱកាសសម្រាប់ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
  • ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ
  • ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក

ខ. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុកៈ

  • ផ្តល់នូវសម្បទាលើកទឹកចិត្ត ការអប់រំនិងការលំហែកំសាន្តព្រមទាំងបណ្តា សកម្មភាពលដទៃទៀតកសម្រាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យនិង បុគ្គលិកដែលចូលនិវត្តន៍
  • ផ្តល់ប្រាក់ចំណូលចូលរដ្ឋ
  • អភិវឌ្ឍន៍លើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថានព្រមទាំងពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ
  • ជួយអភិវឌ្ឍន៍លើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា ។
  • ធ្វើការបែងចែកចំណូលបន្តពីទីក្រុងតំបន់ជនបទនិងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល ។

២. មូលហេតុដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្នរួមមាន៖

  • ការមិនយល់ចិត្តគ្នាឬ ការមិនចេះយោគយល់គ្នាបង្កឲ្យមានភាពអនាធិបតេយ្យក្នុងគ្រួសារកើតមានអំពើហិង្សា ក្នុងគ្រួសារជារឿយៗដែលនាំឲ្យបាត់បង់សុជីវធម៌ក្នុងការ រស់នៅមិនចុះសំរុងគ្នានឹងបណ្តាលឲ្យរាំងស្ទះក្នុងការអភិវឌ្ឍន៍សង្គម ។ ( ក្រសួងកិច្ចការនារី ,២០០៩ )
  • ភាពមិនស្មោះត្រង់ៈ ដៃគូទាំងសងខាងមានម្ខាងក្បត់ស្នេហាម្ខាងទៀតឬក៏ការលាក់បាំងទ្រព្យសម្បត្តិរួមជាកត្តាមួយបង្កើតជាជំលោះក្នុងគ្រួសារ ។
  • វប្បធម៌នៃសង្គ្រាមៈ មនុស្សមានការកែប្រែ​អត្តចរិតមពីស្លូតបូតមានសីលធម៌ោសាសនា ក្នុងសង្គមប្រែក្លាយជាមនុស្សឃោរឃៅទៅតាមការប្រព្រឹត្តនៃអតីតកាលក្នុងសង្គ្រាម ។ វាជាហេតុនៃការចម្លងពីវប្បធម៌អាក្រក់ដែលបានឆ្លងកាត់និងបានឃើញដោយផ្ទាល់ឬតាមប្រព័ន្ធផ្សព្វផ្សាយដោយយកមកធ្វើតំរាប់តាមឬតាមប្រព័ន្ធផ្សព្វផ្សាយដោយយកមកធ្វើតំរាប់តាមឬបន្តនៃការប្រព្រឹត្តអំព អាក្រក់ដែលធ្លាប់ធ្វើមកអនុវត្តក្នុងគ្រួសារដូចជាការជេរប្រមាថការវាយដំ ឬការធ្វើទារុណកម្ម ។
  • អំណាចៈ ក្នុងគ្រួសារស្វាមីភរិយា ចង់បានអំណាចគ្រប់គ្រងទៅលើដៃគូរបស់ខ្លួនបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ដែលជាហេតុនៃបង្កើនតជាទំនាស់ ។ បញ្ហានេះជាបុព្វហេតុនៃការផ្សព្វផ្សាយពីយេនឌ័រ ដើម្បីធ្វើការងារក្រៅផ្ទះការសម្រេចចិត្តនិងការទំនាក់ទំនងជាមួយមនុស្សដទៃក្នុងសង្គម ។ ប៉ុន្តែនៅតែមានបុរសមួយចំនួនមានគំនិតបុរាណមិនមានការយល់ស្របនូវទស្សនៈយេនឌ័រដោយគិតថាស្រ្តីជាភេទទន់ខ្សោយគ្មានសិទ្ធិក្នុងការសម្រេចចិត្តនិងការនិយាយស្តីអ្វីទេដែលគាត់ជាធំក្នុងលក្ខខណ្ឌជាមេគ្រួសារ ។
  • ភាពមិនស្មើគ្នានៃបំណែងចែកការងារៈ សព្វថ្ងៃបុរស ស្រ្តី មានមុខរបរនិងការងារក្នុង សង្គម ដូចគ្នាក្នុងការទ្រទ្រង់ជីវភាពគ្រួសារតែស្រ្តីនូវតែមានភារៈធ្ងន់ទៅលើកិច្ចការងារផ្ទះនិងលការមើលថែទាំកូនបន្ទាប់ពីធ្វើការ នេះជាបន្ទុកស្រ្តីតាំងពីបុរាណ ។ បញ្ហានេះធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អចំពោះអាកប្បកិរិយាស្វាមីរបស់គាត់ហើយវាជំរុញឲ្យមានជំលោះ ក្នុងគ្រួសារកើតឡើង ។
  • ភាពក្រីក្រៈ គ្រួសារមួយមិនអាចមាន សុភមង្គលនោះទេ ប្រសិនបើគ្រួសារមិនមានការផ្គត់ផ្គង់តម្រូវការមូលដ្ឋាន មិនបានត្រឹមត្រូវឬខ្វះខាត ។​គ្រួសារបែបនេះអាចកើតមានអំពើហិង្សាជាញឹកញាប់ ដោយគាត់សំលឹងឃើញគ្រួសារដទៃមានទ្រព្យសម្បត្តិច្រើននិង សម្ភារៈទំនើបៗប្រើប្រាស់ ។ ម្យ៉ាងទៀត នៅពេលគ្រួសារ គាត់មានការជំពាក់បំណុលការប្រាក់ច្រើន ធ្វើឲ្យគាត់មានអារម្មណ៍មួម៉ៅមិនឃើញ ប្រាក់ដែលគាត់រកពីការកធ្វើការ ។
  • កូនមិនស្តាប់ដំបូន្មានៈ បញ្ហានេះកើតឡើងភាគច្រើនក្នុងគ្រួសារដែលមានភាពលំអៀង នៃក្តីស្រលាញ់កូនឬការមិនអាចអប់រំកូនបាន ។ គ្រួសារនឹងមានទំនាស់កើតឡើងដោយគូស្វាមីភរិយាមានការបន្ទោសគ្នាទៅវិញទៅមកឬការវាយដំទៅលើភរិយានិងកូនចំពោះការមិនចេះថែទាំកូនឬបណ្តោយឲ្យកូនដើរផ្លូវខុស ដែលខុសក្រមសីលធម៌ប្រពៃណីក្នុងសង្គមនិងច្បាប់ ។
  • ការប្រើប្រាស់គ្រឿងស្រវឹងៈ បុគ្គលសេពគ្រឿងស្រវឹងមានអារម្មណ៍ក្លាហានមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននាំឲ្យគាត់ និយាយស្តីមានលក្ខណៈច្រំដែល និងមានអំនួតខ្លួនឯងដែលបង្កើតជាអំពើហិង្សាក្នុងគ្រួសារដោយសារការខ្វះការអត់ធ្មត់ ។
  • ចំណង់ផ្លូវភេទៈ​បុរសគិតថាភរិយា ដែលគាត់រៀបការត្រូវផ្តល់សេវនកិច្ចនៅពេលដែលគាត់ត្រូវការ ។ នេះជាការរំលោភ បំពានផ្លូវភេទនិងផ្លូវើចិត្តចំពោះស្រ្តីជាភរិយានៅពេល គាត់មិនព្រមដោយ អំពើហិង្សាទៅលើគាត់ជាផ្លូវកាយ ។
  • ចំណេះដឹងនូវមានកម្រិតទាបៈ ជីវីតគ្រួសារមានបញ្ហាកើតឡើង ដែលពាក្យចាស់តែងពោលថាៈ ចានក្នុងរាវគង់តែរណ្តំគ្នា  មានតិចឬច្រើនក្នុងគ្រួសារតែគាត់ មិនអាចដោះស្រាយបានដោយបញ្ហាតូចទៅជារឿងធំបង្កើតជាជំលោះនៃការវាយដំ និងការជេរប្រមាថក្នុងការដោះស្រាយ ។
  • ច្បាប់អំពើហិង្សាក្នុងគ្រួសារមានៈ ការធូររលុងអំពើហិង្សាក្នុងគ្រួសារគេតែងតែចាត់ទុកជារឿងធម្មតាក្នុងគ្រួសារសម្រាប់អាជ្ញាធរប៉ូលីសដែលកើតឡើងដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារជាពិសេសវាជារឿងបុគ្គល និងគ្រួសាររបស់គេដែលអ្នកដទៃមិនមានសិទ្ធិក្នុងការជួយឬដាក់ទោសឬណ្ឌកម្មទៅលើបុគ្គលប្រព្រឹត្តនោះទេ ។ អ្នកប្រព្រឹត្តអំពើហិង្សាតែងពោលថា គ្រួសារអាញ់ជារឿងរបស់អាញ់ នេះជាពាក្យមិនឲ្យអ្នកដទៃមកជ្រៀតជ្រែកបញ្ហា ក្នុងគ្រួសាររបស់គាត់ ។ ម្យ៉ាងទៀតច្បាប់នៃការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារមិនទាន់មាន ការអនុវត្តប្រសិទ្ធភាពនៅឡើយទេ សម្រាប់ការដាក់ទោសជនល្មើសលដោយការចាប់ខ្លួន និងការបង់ផាកពិន័យនិងធ្វើការដោះស្រាយ ឲ្យបានត្រឹមត្រូវសម្រាប់ជនរងគ្រោះនាំឲ្យជនបង្ក អំពើហិង្សានូវតែបន្តធ្វើបាបជនរងគ្រោះ ( ខាធី ហ្សីមម័រម៉េន, ១៩៩៧ ) ។

៣. ច្បាប់ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបាននិយាយពិវិធានការទប់ស្កាត់និង ការការពារជនរងគ្រោះ​ដូចជាៈ​

  • អន្តរាគមន៍បន្ទាន់៖ ឃាត់ ទុកអាវុធ បង្វែរជនមុខសញ្ញាឬជនរងគ្រោះផ្តល់ជំនួយសមស្រប ពន្យល់អប់រំពីការបញ្ឈប់អំពើហឹង្សា
  • សេចក្តីសម្រេចរដ្ឋបាល៖ អាជ្ញាធរ មានសមត្ថកិច្ចត្រូវចេញសេចក្តីសម្រេចរដ្ឋបាលក្នុងការការពារជនរងគ្រោះពីអំពើហិង្សាជន រងគ្រោះមានសិទ្ធិស្នើសុំធ្វើអន្តរគមន៍ ។
  • ដីការការពារ៖ ជនរងគ្រោះអាចស្នើរសុំដីការការពារខ្លួនពីតុលាការខេត្ត ក្រុង ដីការរយៈពេល២ខែ និង៦ខែនិងជាសិទ្ធិតុលាការ ។​

៤. នគរបាលមិនបានចាត់ការបណ្តឹងប្រជាពលរដ្ឋមានទោស ។ ព្រោះថានគរបាលគ្មានសិទ្ធិតំកល់ដំណឹងទុកដោយមិនចាត់ការបានទេទោះបីមានការសម្រុះសម្រួលព្រមព្រៀងគ្នាហើយក៏ដោយ នគរបាលត្រូវទៅធ្វើកំណត់ហេតុបញ្ជូនផទៅព្រះរាជអាជ្ញាជាដរាប ។ បើមិនធ្វើដូចនេះទេនគរបាលត្រូវមានទោសតាមមាត្រា២២​ និង៥៧នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login