Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ      

១. ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បិថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួន ឲ្យបានស្ថិតស្ថេរគង់វង្សនិងបន្តចូលរួមលើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្តីនិងគ្រូសារខ្មែរ ?

២. តើពាក្យថាវប្បធម៌មានអត្ថន័យយ៉ាងដូចម្តេច ?

៣. តើពាក្យសង្គមនិងវប្បធម៌ទំនាក់ទំនងយ៉ាងដូចម្តេច ?

៤. តើនាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចអ្វីខ្លះ  ?

ចម្លើយ

១. ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប និងដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឲ្យបានស្ថិតស្ថេរគង់វង្សនិងបន្តចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរត្រូវធ្វើដូចជាៈ

  • ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរ្តិ៍ដំណែលបន្សល់ទុកពីដូចតា
  • ពង្រីកសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើង ឈរលើមូលដ្ឋានអប់រំវប្បធម៌សិល្បៈ
  • ច្នៃប្រឌិតស្នាដៃសិល្បៈឲ្យបានច្រើនដើម្បីបញ្ជាក់ការអះអាងកាន់តែខ្លាំងឡើងនូវប្រភពសិល្បៈបុរាណខ្មែរ
  • បំពាកចំណេះដឹងពីវប្បធម៌ជាតិ ដល់យុវជនជំនាន់ក្រោយជាអ្នកបន្តវេនថែរក្សាប្រពៃណីទំនៀមទម្លាប់ពិត
  • ផ្សព្វផ្សាយវប្បធម៌ជាតិ នៅឆាកអន្តរជាតិឲ្យបានផុសផុល និងសកម្មបំផុត
  • គោរពប្រតិបត្តិខ្ជាប់ខ្ជូនតាមទំនៀមទម្លាប់ប្រពៃណីខ្មែរស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ គ្រូអាចារ្យ ។

២. ពាក្យវប្បធម៌មានន័យថាជាការបូកសរុប នៃការរៀនសូត្រហើយជាសញ្ញាដ៏ទូលំទូលាយបូកនូវតម្លៃច្នៃប្រឌិតដោយកាយពលកម្មនិងបញ្ញាពលកម្មទៅលើបណ្តាបាតុភុតជុំវិញគមនុស្ស ឧៈ ការផលិតសំភារៈប្រើប្រាស់ផ្សេងៗដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស ។

៣. សង្គម និងវប្បធម៌មានទំនាក់ទំនងកគ្នាដូចជា​៖

  • វប្បធម៌ៈ ការបូកសរុប នៃការរៀនកសូត្រហើយជាសញ្ញាណដ៏ទូលំទូលាយបូកនូវតម្លៃច្នៃប្រឌិតដោយកាយពលកម្មនិងបញ្ញា ពលករ ទៅលើបណ្តាបាតុភូតជុំវិញមនុស្ស ។
  • សង្គមៈ គឺជាការប្រមូលផ្តុំមនុស្ស ដែលមានគោលបំណងករួមមានឬជា ប្រព័ន្ធមានទំនាក់ទំនងគ្នាពី ( មាន លក្ខណៈជិតស្និត ) ពីបុគ្គលម្នាកទៅម្នាក់ទៀត
  • ជារួមសង្គម និងវប្បធម៌វាមានទំនាក់ទំនងតាមរយៈធាតុផ្សំនៃវប្បធម៌ ។ នោះគ្មានសង្គមណាកើតឡើងហើយមិនមានវប្បធម៌នោះទេ ហើយគ្មានវប្បធម៌ណាដែល កើតឡើងដោយគ្មានសង្គមផងដែរ ។

៤. នាយករដ្ឋមន្រ្តីមានតួនាទី នឹងសមត្ថកិច្ចដូចជាៈ

  • នាយករដ្ឋមន្រ្តីមានតួនាទីោ ដឹកនាំអង្គប្រជុំហើយអាចប្រគល់ភារកិច្ចជូនដឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
  • នាយករដ្ឋមន្រ្តីអាចចែករំលែក អំណាចរបស់ខ្លួនទៅឧបនាយករដ្ឋមន្រ្តីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
  • នាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារកិច្ចលទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយចំពោះមុខរដ្ឋសភាកអំពីនយោ​បាយទូទៅនិងសកម្មភាពរបស់រដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីដឹកនាំ ការងាររបស់គណៈរដ្ឋមន្រ្តីចាត់ចែងបញ្ជារាល់របស់រដ្ឋាភិបាលលើគ្រប់វិស័យ
  • នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និងអធិបតីនៃអង្គប្រជុំ ។ អង្គប្រជុំពេញអង្គរបស់ គណៈរដ្ឋមន្រ្តីៈសម្រេចដោះស្រាយរាល់កិច្ចការទូទៅរបស់រាជរដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិជូន សមាជិករាជរដ្ឋាភិបាលណាម្នាក់ឲ្យកោះប្រជុំនិងធ្វើគណៈអធិតីអង្គប្រជុំអន្តរក្រសួងប៉ុន្តែអង្គប្រជុំលនោះគ្មានសិទ្ធិសម្រេចកិច្ចការតាងនាមរាជរដ្ឋាភិបាលឡើយ
  • នាយករដ្ឋមន្រ្តីដឹកនាំការចរចារ និងចុះហត្ថលេខាលើសេចក្តីព្រមព្រៀងពាណិជ្ជកម្ម ជាប្រតិបត្តិ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេសនិងការពារប្រទេស ។​នាយរដ្ឋមន្រ្តីលអាចប្រគល់សិទ្ធិសមាជិករដ្ឋាភិបាលណាម្នាក់ជាអ្នកចរចារនឹងចុះហត្ថលេខា
  • នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុកឹ្រត្យសេចក្តីសម្រេចនិងសារាចរណ៍របស់គណៈរដ្ឋមន្រ្តី ។ លិខិតបទដ្ឋាននានាដែលមានអនុភាព ទូទៅរបស់រដ្ឋាភិបាលត្រូវតែបានចុះរាជកិច្ច ឮ
  • នាយករដ្ឋលើកសំណើរដល់គណៈកម្មធិការអចិន្រ្តៃយ៍របស់រដ្ឋសភាឲ្យកោះប្រជុំ វិសាមញ្ញលើកសំណើរស្តីពីសេចក្តីព្រៀងច្បាប់និងសំណើរតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្រ្តីជាន់ខ្ពស់ និងយោធា
  • នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពី ការកំណត់ក្នុងថវិកាជាតិដើម្បីដោះស្រាយកិច្ចការចាំបាច់នឹងបន្ទាន់រួចរាយការជូនរដ្ឋសភា្លម ។
  • នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login