Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បៈមានច្រើនទំរង់ផ្សេងៗគ្នា ដែលអាស្រ័យទៅតាមលក្ខណៈរបស់វា ។ រហូតមកដល់សព្វថ្ងៃ គេបាន ចែកសិល្បៈជា៧ទំរង់ដូចខាងក្រោម ៖

  • ទំរង់ទី១​ ៖ សិល្បៈស្ថាបត្យកម្ម បានដល់សិល្បៈ សាងសង់ផ្សេងៗ មានប្រាសាទ អគារ រមណីដ្ឋាន ផ្ទះសំបែង ដែលប្រកបដោយសោភ័ណ ។
  • ទំរង់ទី២ ៖ សិល្បៈចំលាក់ បានដល់សិល្បៈសូន្យរូបសិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអាចយកសំភារៈផ្សេងៗដូចជា ថ្ម ឈើ លោហធាតុ ដី រឺវត្ថុផ្សេងៗ មកកែច្នៃជារូបរាងកាយមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗ ។
  • ទំរង់ទី៣ ៖ សិល្បៈគំនូរបានដល់សិល្បៈដែលកើត ឡើងតាមរយៈការគូសវាសការអោយពណ៌ ទៅលើរូបភាពនៃការឆ្លុះបញ្ចាំងអ្វីមួយ ដែលអាចទាក់ទាញចិត្តគំនិតរបស់មនុស្ស ។
  • ទំរង់ទី៤ ៖ សិល្បៈតន្រ្តីបានដល់សិល្បៈដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសំលេងពិរោះក្បោះក្បាលជាទីគាប់ចិត្តចាប់អារម្មណ៍ និងការសប្បាយរីករាយរបស់មនុស្ស ។
  • ទំរង់ទី៥៖សិល្បៈរបាំបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត និងមានលក្ខណៈទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្តីសប្បាយរីករាយរបស់មនុស្ស និងអាទិទេព ។
  • ទំរង់ទី៦ ៖ អក្សរសិល្ប៍ជាសិល្បៈមួយ ដែលឆ្លុះបញ្ចាំងតថភាព សត្យានុម័យនៃជីវភាពរស់នៅរបស់មនុស្ស ស្តែងចេញតាមរយៈពាក្យសំដី និងអក្សរ ដែលអាចធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ រំភើបញាប់ញ័រ សប្បាយរីករាយ រឺក្តៅក្រហាយ ។ គោលបំណងនៃសិល្បៈនេះ គឺ ដើម្បីដោះស្រាយពីបញ្ហា មនុស្ស និងសង្គមមនុស្ស ដើម្បីមនុស្ស និងសង្គមមនុស្ស ។
  • ទំរង់ទី៧ ៖សិល្បៈភាពយន្ត កុន ល្ខោន ជាសិល្បៈដែលស្តែងចេញតាមរយៈរូបភាព និងរូបភាពនៃការឆ្លុះបញ្ចាំងដែលអាចអោយមនុស្សមានចិត្តរំភើបញាប់ញ័រសប្បាយរីករាយ ។ គោលបំណងនៃសិល្បៈ ទំរងទី៧នេះ គឺដើម្បីមនុស្សនិងសង្គមមនុស្សដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login