Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាលពីព្រេងនាយ មានក្មេងម្នាក់កំសត់ឥតមានឪពុកមានតែម្តាយ  ។ សម័យមួយជាពេលដែលស្រុកទេសកើតទុរភិក្សអត់បាយ នាងក៏ទៅស្វែងរកមើមឈើជាមួយអ្នកស្រុក  ហើយដល់ពេលស្រេកទឹកនាងបានផឹកទឹកក្នុងថ្លុក មានទឹកនោមដំរី ដោតស្មានថាជាទឹកល្អ ។ ក្រោយមក នាងក៏មានផ្ទៃពោះហើយប្រសូតបានកូនប្រុសម្នាក់ ដោយដាក់ឈ្មោះថា ជ័យ ។ ក្រោយមកទៀតនាងក៏មានប្តីដូចគេដូចឯង ហើយសម្រាលកូនប្រុសម័យទៀត ដាក់ឈ្មោះថា សួស្តិ៍ ។ គ្រានោះព្រះរាជាក្នុងនគរ ក៏សោយទីវង្គត់ទៅ គ្មានព្រះរាជបុត្រស្នងឬតំណវង្សសោះ អ្នកក្នុងនគរក៏ ធ្វើពិធីផ្សងដំរី ដើម្បីរកអ្នកមានបុណ្យឲ្យទៅធ្វើជាស្តេចផែនដី ។ ដំរីក៏បាន ទៅក្រាបនៅក្រោមចុងជើងកុមារជ័យនិងសួស្តិ៍ ដែលកំពុងសម្រាកនៅក្រោមដើមឈើមួយដើម ។ កត់សម្គាល់ឃើញថា ជ័យ និងសួស្តិ៍ ជាអ្នកមានអភិនិហារគួរសោយរាជ្យបាន ក៏ហែរអ្នកទាំងពីរឲ្យសោយរាជ្យធ្វើជាស្តេច ឲ្យជ័យធ្វើជាស្តេច ហើយសួស្តិ៍ធ្វើជាឧបរាជ ។ ក្នុងពេលធ្វើការជាពិសេសនោះគេ ក៏ប្រកាសស្រែកថា «ជ័យហោង សួស្តិ៍ហោង » គ្រប់វារៈបីដង ទើបស្រោចទឹក ។

          ដោយសារហេតុថា ជ័យ និងសួស្តិ៍ជាអ្នកកាន់អំណាចផង ហើយពាក្យនេះជាពាក្យមង្គលផង ទើបគេយកមកប្រើក្នុងពិធីមង្គលការជារៀងរហូត ( យោងតាមឯកសារ ការរយល់ដឹងពី ប្រទេសកម្ពុជា ) ។  


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login