Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មតា ពេលណាគេនិយាយពីត្រីឆ្លាម គេគិតទៅដល់អ្នកប្រហារដូចជាពួកឆ្លាមពណ៌ស និងញាតិសន្តានឆ្លាមផ្សេងៗ ទៀតជាច្រើនក្រុម ។ ជាការពិតណាស់ពួកឆ្លាមសាហាវទាំងអស់មិនថាឆ្លាមប្រភេទណាឡើយ ។ គេស្គាល់ពួកឆ្លាមប្រហារ និងក្រុមញាតិសន្តានរបស់វាយ៉ាងច្បាស់ ។ នៅក្នុងភាពយន្តមានតារាសម្តែងជាច្រើនរួមសម្តែងជាមួយសត្វប្រហារដ៏សាហាវនេះ ក្នុងឈុតឆាកខ្លះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្នាំង ។ ឆ្លាមខ្នាតធំមានប្រវែងជាង១០ម៉ែត្រ និងមានធ្មេញមុតស្រួចជាច្រើន អាចបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកមុជទឹក ។ នៅសមុទ្រអូស្រ្តាលីមានឆ្លាមសច្រើនជាងនៅអឺរ៉ុប ចំណែកឆ្លាមខៀវនៅអូស្រ្តាលីមានឆ្លាមសច្រើនជាឆ្លាមប្រភេទខ្នាតតូច ។ នៅសមុទ្រអាត្លង់ខាងជើងមានឆ្លាមខ្សាច់ ដែលជាប្រភេទឆ្លាមផ្តល់គ្រោះថ្នាក់យ៉ាងខ្លាំង ។ ប៉ុន្តែឆ្លាមដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកឆ្លាមខ្លា វាមានដងខ្លួនប្រវែង ៤ម៉ែត្រ ។ ពួកវាកាចសាហាវខ្លាំងក្នុងពេលរកចំណី ។ ក្រៅពីនេះមានឆ្លាមក្បាលញញួរឆ្លាតវៃក្នុងការវាយប្រហារ និងឆ្លាមបាឡែនរស់នៅដោយសនិ្តភាព ចិញ្ចឹមជីវិតដោយស៊ីប្លង់តុងជាអាហារ ។ ឆ្លាមប្រភេទនេះច្រើនរស់នៅសមុទ្រត្រូពិច ។ មានឆ្លាមមួយប្រភេទទៀតពេលនៅតូចមានប្រម៉ោយ ដូចដំរី គេហៅថាឆ្លាមដំរី ។ ពួកវារស់នៅសមុទ្រអាត្លង់ទិចខាងជើង ពេលនៅតូចគេឃើញមានខ្លះនៅសមុទ្រមេឌីទែរ៉ានេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login