Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


I. បងគ្មានសំណាង បានប្រាណកល្យាណថ្នមបី បានត្រឹមអង្គុយស្រមៃ

រំពៃសញ្ជឹងម្នាក់ឯង វាលស្រែចម្ការ ល្វឹងល្វើយប្រែជាក្ដៅហែង

ញញឹមសង្ឃឹមខ្លាចក្លែង ចំបែងគ្មានឡើយសុខសាន្ត ។

 

II. ដល់ក្រុងអូនលង់ ឆោមយង់ភ្លេចអស់សន្យា ក្រោមមេឃដួងចន្ទ្រភ្លឺថ្លា

ស្នេហាវាចាសាសង ឥឡូវស្ងៀមស្ងាត់ ធម្មជាតិក្រៀមស្វិតមួហ្មង

ទួញសោកអាណិតរូបបង ស្នេហ៍ស្នងព្រាត់មិនត្រឡប់ ។

 

III. បេះដូបបងរីងរៃ បើគ្មានថ្លៃគ្មានថ្ងៃរស់បាន  ចិត្តស្មោះមានប៉ុន្មាន បូជាជូនអូន

គ្រប់ដង្ហើមនឹកស្រី ចិត្តភក្ដីលុះជីវិតសូន្យ ស្ងួនមិនចាំសន្យា ជីវ៉ាភ្លើតភ្លើន ។

 

IV. ចប់ហើយក្ដីស្នេហ៍ ខំថែរប្រែខ្សោះអស់ន័យ តើរស់មានប្រយោជន៍អ្វី?

បើថ្លៃឃ្លាតឆ្ងាយទៅហើយ លើកាអយុត្ត សមុទ្ទអ្នកធំល្វឹងល្វើយ

ម្ដេចក៏អ្នកធ្វើព្រងើយ? ដឹងហើយថាខ្ញុំឈឺ....ចាប់

 

(ភ្លេង~~)

 

V. បេះដូបបងរីងរៃ បើគ្មានថ្លៃគ្មានថ្ងៃរស់បាន  ចិត្តស្មោះមានប៉ុន្មាន បូជាជូនអូន

គ្រប់ដង្ហើមនឹកស្រី ចិត្តភក្ដីលុះជីវិតសូន្យ ស្ងួនមិនចាំសន្យា ជីវ៉ាភ្លើតភ្លើន ។

 

VI. ចប់ហើយក្ដីស្នេហ៍ ខំថែរប្រែខ្សោះអស់ន័យ តើរស់មានប្រយោជន៍អ្វី?

បើថ្លៃឃ្លាតឆ្ងាយទៅហើយ លើកាអយុត្ត សមុទ្ទអ្នកធំល្វឹងល្វើយ

ម្ដេចក៏អ្នកធ្វើព្រងើយ? ដឹងហើយថាខ្ញុំឈឺ....ចាប់ ៕

 

ស្តាប់់បទនេះ គ្មានថ្លៃគ្មានថ្ងៃរស់

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login