Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាអត់ឱនសំដៅលើផ្លូវចិត្តនិងបំណងល្អមិនចាំតែស្តីបន្ទោសចាប់កំហុសអ្នកដទៃ ។ ហើយការអត់ឱនមានប្រភពមកពីៈ

  • ការយោគយល់
  • ការអធ្យាស្រ័យ
  • ការសន្តោស
  • សេចក្តីស្រឡាញ់
  • ការលើកលែងទោស
  • ទំនាក់ទំនងយ៉ាងស្មោះស័្មគ្រចិត្ត ជាដើម ។

យ៉ាងណាមិញនៅក្នុងសង្គមកម្ពុជារបស់យើងបច្ចុប្បន្ន យើងសង្កេតឃើញថារូបភាពនៃការប្រើបញ្ញត្តិអត់ឱនដែលត្រូវបានយកជាមូលដ្ឋាននៃការអប់រំគឺៈ

  • ការអត់ឱននៅក្នុងសាសនាៈ ប្រជាជនកម្ពុជាទាំងមូលមានការរស់នៅក្នុងសង្គមប្រកបដោយសុភមង្គល សេចក្តីសុខ សន្តិភាព ទោះបីជាក្នុងចំណោមអ្នកទាំងអស់នោះមានវប្បធម៌ ប្រពៃណី ទំនៀមទំម្លាប់ ឬសាសនាខុសគ្នាក៏ដោយ ។
  • ការរអត់ឱនក្នុងគ្រួសារៈ ឪពុកម្តាយគ្រប់រូបចេះមើលថែរក្សា ឃុំគ្រង​ចំពោះគ្រួសារទាំងមូល បានណែនាំសមាជិកគ្រួសារឲ្យដើរតាមផ្លូវល្អមានអាកប្បកិរិយា ឥរិយាបថល្អ និងវៀចាកនូវអំពើអាក្រក់ទាំងពួង ។ មិនតែប៉ុណ្ណោះទេ សមាជិកគ្រួសារម្នាក់ៗបានផ្តល់ភាពកក់ក្តៅរវាងគ្នា និងគ្នាចេះលើកលែងទោសកំហុសដោយសេចក្តីស្រឡាញ់ អាណិតអាសូរនិងចេះតែកែលម្អគ្នាតាមរយៈការផ្តល់ដំបូន្មានដោយមិនមានគំនុំគំគួនឡើយ ។
  •  ការអត់ឱនក្នុងសហគមន៍ៈ ដំណើរនៃការរស់នៅរួមគ្នារបស់មនុស្សក្នុងសង្គមរាល់ថ្ងៃមនុស្សខ្មែរប្រាស្រ័យទាក់ទង រាប់អានគ្នាដោយក្តីស្រឡាញ់ពេញចិត្តចេះចែករំលែកគ្នាយោគយល់គ្នាដស្មោះត្រង់និងគ្មានហិង្សារវាងគ្នានិងគ្នា ។ តាមរយៈការអត់ឱននេះ សហគមន៍ទាំងមូលទទួលបានសេចក្តីសុខ ភាពកក់ក្តៅ សេចក្តីសម្រើនរុងរឿង និងពោពេញដោយសុភមង្គល ។
  • ការងតឱនលក្ខណៈអន្តរជាតិៈ ប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់ខ្ជាប់ គោរពតាមរដ្ឋធម្មនុញ្ញគោរពស្រឡាញ់សុខសន្តិភាពមិនបង្កជម្លោះឈ្លានពានប្រទេសដទៃ ឬផ្តល់ទុក្ខទោសផលវិបាកដល់ប្រទេសនានាលើសកលលោកឡើយ ។ ផ្ទុយទៅវិញ កម្ពុជាមានតេខិតខំពង្រឹងបង្កើតទំនាក់ទំនងល្អ ស្រឡាញ់រាប់អានគោរពបូរណភាពទឹកដី អធិបតេយ្យភាពព្រមទាំងជួយកែលម្អគ្នាទៅវិញទៅមកជាភារភាពជាមួយបណ្តាប្រទេសនានាលើឆាកអន្តរជាតិ ។

ដូចនេះនៅក្នុងលសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះពិតជាពោរពេញដោយការអត់ឱន មិនថាប្រមុខថ្នាក់ដឹកនាំ ឬប្រជាពលរដ្ឋឡើយ ។ ទន្ទឹមជាមួយគ្នានេះយើងទទួលបានមកវិញនូវសេចក្តីស្លាប សុខទាំងផ្លូវកាយ វាចារ និងចិត្តពេញផ្ទៃប្រទេសទាំងមូល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login