Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការបោះឆ្នោតជាសកល គឺជាដំណើរការនៃការបោះឆ្នោតមួយដែលប្រជាពលរដ្ឋគ្រប់រូបចាប់ពីអាយុយ៉ាងតិច ១៨ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោតដោយមិនប្រកាន់មុខងារ តួនាទី ឋានៈអ្វីឡើយយលើកលែងតែមានហេតុផលមួយចំនួនដែលច្បាប់បានកំណត់ដូចជា ករណីជនវិកលចរិតជាដើម ។

                   ការបោះឆ្នោតអសកល គឺជាដំណើរការនៃការបោះឆ្នោតមួយ ដែលមានការចូលរួមតែតំណាងប្រជាពលរដ្ឋមួយចំនួនដែលគេកបានកំណត់ទុករួច ជាស្រេចដូចមានចែងនៅក្នុងគ្រប់ការបោះឆ្នោត ។

                   ការបោះឆ្នោតមានសារៈប្រយោជន៍យ៉ាងច្រើនដូចជាៈ

  • ជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន
  • ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី
  • ធ្វើឲ្យអ្នកដឹកនាំមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន
  • ធ្វើឲ្យតំណាងប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រុវោចំពោះមុខប្រជាពលរដ្ឋ
  • លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលររដ្ឋឲ្យកាន់តែប្រសើរ
  • អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ
  • ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប
  • អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
  • កំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិខ្លួនដោយខ្លួនឯង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login