Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាស្រ្តាវិជ្ជាធរនេះ បានសម្តែងថា មានព្រះមហាថេរ១ ព្រះអង្គមានព្រះនាម ឧបគុត្តត្ថេរ លោកបានហោះជ្រែក ក្រលាមហាប្រឹថពីទៅកាន់ឋាននរក ។ ដោយអំណាចរឺទ្ធិរបស់ព្រះអង្គ ទើបមានផ្កាឈូកមាស ប៉ុនកងរាជរថ ផុសឡើងមក ទទួលព្រះបាទរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់គង់ពែនលើផ្កា ឈូកនោះអណ្តែតលើពពួកសត្វនរក ។

ហេតុតែអានុភាពព្រះឧបគុត្តត្ថេរ ពួកសត្វនរកបានដក ដង្ហើមចេញចូលស្រួល មួយពេលនោះ ទើបនាំគ្នាសំពះព្រះ មហាឧបគុត្តត្ថេរ​ ។ ព្រះមហាឧបត្តត្ថេរ មានព្រះទ័យករុណា សម្តែងធម៌ឱ្យស្តាប់ ។ បើពួកសត្វនរក បានស្តាប់ធម៌ហើយបាន ផ្តាំមកក្រុមញាតិសណ្តានរបស់ខ្លួនថាបពិត្រព្រះមហាឧបគុត្តត្ថេរ បើព្រះអង្គត្រឡប់ទៅមនុស្សលោកវិញសូមព្រះអង្គមេត្តាប្រោស ប្រាប់ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅសណ្តានរបស់យើងខ្ញុំ មានឈ្មោះនេះ នៅស្រុកនេះ សូមឱ្យអាសូរ ករុណាខំព្យាយាមធ្វើបុណ្យ ឱ្យឧទ្ទិសកុសលផល មកឱ្យយើងខ្ញុំផង ។ បើព្រះមហាឧបគុត្តត្ថេរ បានទទួលពាក្យបណ្តាំពពួក សត្វនរកហើយក៏បានហោះត្រឡប់មកមនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ។ ព្រះមហាក្សត្រ ទ្រង់នាំនាម៉ឺនសព្វមុខមន្ត្រី និងអ្នកនគរជាច្រើនរូប ចូលទៅក្រាបថ្វាយបង្គំព្រះដ៏មានបុណ្យថា “បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនបើគ្រូបាធ្យាយ ម្តាយឪពុក បងប្អូន កូនចៅ ញាតិសណ្តានរបស់ទូលព្រះបង្គំអ្នកខ្លះមិនបានធ្វើបុណ្យ ឱ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប” ។ លុះដល់អស់អាយុសង្ខាទៅបានទៅកើតក្នុងឋាននរក រងទុក្ខវេទនា ។ ទូលបង្កំទាំងអស់គ្នា ជាបងប្អូន កូនចៅ នៅឯក្រោយ តើត្រូវធ្វើបុណ្យដូចម្តេចទើបឧទ្ទិសកុសលផលជូនទៅសត្វនរកនោះ ឱ្យបានរួចរំដោះចាកទុក្ខបាន ? ព្រះដ៏មានបុណ្យទ្រង់ត្រាស់ឆ្លើយតបថា​ “បើព្រះមហារាជចង់ធ្វើអំពើបុណ្យកុសល ឧទ្ទិសផលជូនទៅសត្វនរក ត្រូវធ្វើបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប១អង្គ១ថ្ងៃដរាបដល់ថ្ងៃ១៥រោច ខែភទ្របទនោះឯង ។ ម៉្យាងទៀត ត្រូវចងពិដានពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមាទាន ចាំសីលឱ្យបរិសុទ្ធ ត្រូវបោសច្រាស គ្រវាសវត្តអារាម ព្រះវិហារត្រូវរៀបរណ្តាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះសង្ឃទ្រង់ សីលបរិសុទ្ធ សូត្រធម៌មហាសម័យ សូត្រប្រកាសបួងសួង អញ្ជើញគ្រូបាធ្យាយ ឪពុកម្តាយ បងប្អូន ញាតិកាដែលបានចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្រ្តាវិជ្ជាធរជាតកក្នុងយប់នោះ ។ លុះព្រឹកឡើង ត្រូវធ្វើបាយបិណ្ឌ បាយបិតបូរ មានទាំងផ្លែឈើ និងសារពើភោជនាហារផង ផ្គូផ្គាប់អង្គាសដាក់បាត្រ ព្រះសង្ឃ ឧទ្ទិសផលជូនទៅដល់អស់ពពួកសត្វនរកទាំងនោះ ។ ដោយអនុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរក ផងទាំងឡាយ នឹងបានរំដោះរួចផុសពីទុក្ខភ័យព្ធដ៏កាលនោះ បានទៅកើតព្ធដ៏ស្ថានសួគ៌ទេវលោកនាយ បានទាំងឱ្យពរសព្ទសាធុការ មកញាតិសណ្តានដែលបានធ្វើបុណ្យឱ្យទាន ឧទ្ទិសឈ្មោះជូនទៅនោះ ឱ្យកើតសុខសួរស្តីទីឃាយុយឺនយូរ ព្ធដ៏កាលនោះហោង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login