Answer 1


user icon Panha 2017-06-30 05:52

ពាក្យគរុនិស្សិត<គរុ+និស្សិត ។គរុ=គ្រូ,គំរូ។និស្សិត=អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់។ដូចនេះគរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នករៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត។ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត៖

  • យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។
  • តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។
  • ស្តាប់ការណ នាំគ្រូ ;គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។
  • ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។
  • ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។
  • ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន និងរៀន(មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រងវិន័យសិស្ស )។
  • ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login