Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ ៖

+ ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺ ៖ ណឺរ៉ូនវិញ្ញាណនាំ​ ណឺរ៉ូនភ្លាប់ និងណឺរ៉ូនចលករ ។

  • ណឺរ៉ួនវិញ្ញាណនាំ នៅពេលលឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោច សម្លេងហើយបង្កើតបានអាំងភ្លុចប្រសាទ ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតូកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។
  • ណឺរ៉ូនភ្ជាប់ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ហើយចូលទៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល ។ នៅខួរក្បាលអាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយហើយធ្វើឪ្យយើងដឹងថាទូរស័ព្ធកំពុងរោទន៍ ។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្តថាតើលើកទូរស័ព្ទរឺអត់ ?
  • ណឺរ៉ូនចលករ នៅពេលខួរក្បាលសម្រេចចិត្តថាត្រូវតែឆ្លើយតបអាំងភ្លុចប្រសាទធ្វើដំណើរចុះតាមបណ្ដាយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ) ។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login