Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តាមរដ្ឋធម្មនុញ្ញ តើសមាជជាតិជាស្ថាប័នដូចម្តេច ?

២. តើសមាជជាតិ បានផ្តល់អត្តប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ​ ?

៣. តើនយោបាយអព្យាក្រឹត្យ របស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំណា ? តាមការទាមទាររបស់ប្រទេសណា​ ?

៤. តើព្រះបាទនរោត្តមសីហនុ មាននយោបាយក្រៅប្រទេសដូចម្តេច​?

៥. ក្នុងសន្និសីទ នាទីក្រុងបានឌុង ព្រះបាទនរោត្តម សីហនុ បានជួបនឹងមេដឹកនាំប្រទេសណាខ្លះ ? ប្រទេសទាំងនោះបានប្រកាលដូចម្តេច ?

ចម្លើយ

១. សមាជជាតិ ជាស្ថាប័ននយោបាយរបស់រដ្ឋ​ដែលចាំបាច់ឲ្យមានការជួបគ្នារវាងថ្នាក់ដឹកនាំ និងប្រជារាស្រ្តជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីប្រយោជន៍ជាតិរួម ។ រដ្ឋាភិបាល និងសភាជាតិត្រូវបំពេញត្រូវតែអនុវត្តតាមការសម្រេចរបស់សមាជជាតិ ដែលប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ។

២. មានអត្តប្រយោជន៍ដូចជា៖​

  • សមាជជាតិជាស្ថាប័ន ដែលតភ្ជាប់រវាងរដ្ឋាភិបាលនឹងសភា និងសាមគ្គីភាពជាតិ​
  • សមាជជាតិជាស្ថាប័ន ដែលតភ្ជាប់រវាងរដ្ឋាភិបាលនឹងសភា និងជាមួយមហាជនគ្រប់ជាន់ថ្នាក់ជាផ្លែផ្កានៃលទ្ធិប្រជាធិបតេយ្យ មួយ
  • សមាជជាតិ បានបើកសិទ្ធិឲ្យពលរដ្ឋបញ្ចេញមតិយោបល់ រិះគន់ថ្នាក់ដឹកនាំអាចបោសសម្អាតមន្ត្រីពុករលួយរបស់រដ្ឋ
  • ពង្រឹងការប្រុង​ប្រយ័ត្ន របស់មន្រ្តីរាជការក្នុងការបម្រើជាតិ​
  • សមាជជាតិ​ ធ្វើឲ្យកិត្យាប្រទេសលេចឡើង យ៉ាងត្រដែតលើឆាកអន្តរជាតិ ។

៣. ត្រូវបានកំណត់យកក្នុងឆ្នាំ ១៩៥៤ នៅក្នុងសន្និសីទក្រុងសឺណែវ ។ តាមការទាមទាររបស់ប្រទេសចិននឹងសហភាពសូវៀត ដើម្បីកុំឲ្យសហរដ្ឋអាមេរិចអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួន នៅលើទឹកដីកម្ពុជាបាន ។

៤. ព្រះអង្គបានប្រកាសប្រទេសជាអព្យាក្រឹត្យ និងចុះសន្ធិសញ្ញាមិនចូលបក្សសម្ព័ន្ធ ជាមួយលោកប្រធានាធិបតីទីតូនៃសាធារណៈរដ្ឋសហព័ន្ធសង្គមនិយមយូហ្គូស្លាវី និងនៅទីក្រុងបានឌុង ឆ្នាំ ១៩៥៦ទ្រង់បានឡាយព្រះហស្ថជាមួយលោកស៊ូកាណូ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយលោកណាស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រ៉ងនិងលោក នេរុ នាយករដ្ឋមន្រ្តីឥណ្ឌា ។

៥. បានជួបជាមួយមេដឹកនាំប្រទេសឥណ្ឌា លោក នេរុ ,ចិន លោកជូ អេន ឡាយ ,​យូហ្គោស្លាវី លោក ទីតូ , អេស៊ីប លោកណាស៊ែរ , និងវៀតណាម លោកផាំ វ៉ាន់ដុង ។ មេដឹកនាំកោប្រទេសទាំងនោះ បានប្រកាសពីការខិតខំប្រឹងកប្រែងរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងជាមួយកម្ពុជាឈរលើការគោរពសិទ្ធិគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសជិតខាង ។​

វិញ្ញាសាទី៧៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login