Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ហុក ហេង
2018-01-20 20:49

សេដ្ឋកិច្ចរបស់ប្រទេសនៅសតវត្សទី២១នេះមានឥទ្ធិពលច្រើនមកលើវិស័យសេដ្ឋកិច្ច ពានិជ្ជកម្ម ជាដើមរបស់ប្រទេសកម្ពុជា។ គេសង្កេតឃើញមានក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា មានដូចជា ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនបច្ចេកវិទ្យា សំណង់ សេវាកម្មដឹកជញ្ជូន ជាដើម។ ដូចនេះដើម្បីផ្តល់ឱកាសការងារក្នុងទីផ្សារបច្ចុប្បន្ន ចំនេះដឹងខាងភាសាចិនគឺមានសារសំខាន់ច្រើន។

ជាក់ស្ដែងខ្ញុំ(ចេះភាសាចិនបានគួរសម)ជាបុគ្គលិកកំពុងតែធ្វើការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយ។ វាមានភាពងាយស្រួលច្រើនក្នុងការធ្វើការ ដូចជា ការទំនាក់ទំនង បរិបទការងារ ការពង្រឹងបន្ថែមនូវចំនេះដឹងផ្សេង(ឯកសារជាភាសាចិន)។ 

បន្ថែមពីលើនេះ អ្វីដែលមិនគួររំលងគឺភាសាអង់គ្លេស ដែលជាភាសាចាំបាច់មួយដែលត្រូវបានយកមកប្រើប្រាស់ទូលំទូលាយនៅក្នុងទីផ្សារបចុចប្បន្ន។ 

ដូចនេះខ្ញុំសង្ឃឹមថាបងប្អូននឹងខំប្រឹងសិក្សាអោយមានចំនេះដឹងកាន់តែខ្ពស់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login