Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-06-19 09:10

គេចែកស្ថាប័នហិរញ្ញវត្ថុជា៦មានដូចជា ៖

  • ធនាគារកណ្តាល មានតួនាទីទទួលខុសត្រូវគ្រប់គ្រងចំនួនឥណទាន និងរូបិយវត្ថុសរុបក្នុងប្រព័ន្ធទាំងមូលនិងគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ (គោរពតាមច្បាប់) និងមានភាពរឹងមាំហើយរួមទាំងគ្រប់គ្រងការប្រាក់ដែលរួមចំណែកគ្រប់គ្រងអតិផរណា ។
  • ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុធំៗ ដែលទទួលនូវបញ្ញើតាមតម្រូវការប្រាក់ ដែលមានតាមកំណត់និងប្រាក់បញ្ញើសន្សំ ។ ហើយកម្ចីរបស់ធនាគារពាណិជ្ជភាគច្រើនកម្ចីរយៈពេលខ្លី ប៉ុន្តែឥឡូវធនាគារពាណិជ្ជបានកែប្រែការផ្តល់ហិរញ្ញប្បទានរយៈពេលវែងវិញ (នៅតាមសហគ្រាស ក្រុមហ៊ុន) ។
  • ធនាគារអភិវឌ្ឍន៍ ច្រើនមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលស្ថាប័នបានបំពេញតួនាទីតិចតួចក្នុងការប្រមូលប្រាក់បញ្ញើ ។ ជាទូទៅធនាគារអភិវឌ្ឍន៍ពុំសូវបានទទួលជោគជ័យក្នុងការប្រមូលទុនទេលើកលែងតែទុនដែលបានមកពីរដ្ឋ MFI (ស្ថាប័នមីក្រូហិរញ្ញវត្ថុ) ។
  • ក្រុមហ៊ុនធានារ៉ាប់រងនិងក្រុមហ៊ុនផ្សេងៗ ការធានាលើទ្រព្យសម្បត្តិ សុខភាពនិងអាយុជីវិត (ក្រុមហ៊ុនស៊ីឈ្នួល) ។ កិច្ចសន្យាហិរញ្ញវត្ថុក្នុងបរិមាណកំណត់សម្រាប់អនុវត្តទៅតាមទំហំនៃសាច់ប្រាក់ធានាដែលអតិថិជនត្រូវបង់ទៅដល់ក្រុមហ៊ុន ។
  • ទីផ្សារមូលប័ត្រ គឺជាប្រភេទហិរញ្ញវត្ថុដែលមិនឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុតែទំនាក់ទំនងផ្ទាល់ជាមួយ និងការផ្តល់កម្ចីទៅដល់អតិថិជនសម្រាប់ការវិនិយោគ (ការទិញភាគហ៊ុន) មានន័យថាការចូលរួមចំណែកនៃការដាក់ទុនសម្រាប់បើកអាជីវកម្មរួមគ្នា ។
  • បណ្តាលផ្សេងៗ ឥណទានពាណិជ្ជកម្ម គឺជាហិរញ្ញវត្ថុមួយដែលសហគ្រាសមួយទិញទំនិញសេវាពីសហគ្រាស មានន័យថាអ្នកទិញបានខ្ចីប្រាក់ពីសហគ្រាសអ្នកលក់មិនទាន់បានទូទាត់ថ្លៃទំនិញ និងសេវាភ្លាមៗនៃប្រព័ន្ធឲ្យខ្ចីប្រាក់ក្រៅផ្លូវការ គឺជាការលេង ការចងការប្រាក់ពីម្នាក់ទៅម្នាក់ដោយពុំមានច្បាប់អនុញ្ញាត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login