ទី១៖ គឺជាការបង្ហាញពីសាមគ្គីគ្នាដោយសាមគ្គីធម៌ នៅក្នុងរង្វង់គ្រួសារខ្មែរទាំងមូល។

ទី២៖ គឺជាការបង្ហាញនូវតម្លៃរបស់ព្រះពុទ្ធសាសនាអប់រំសីលធម៌នៅក្នុងប្រទេសយើង ព្រោះនៅពេលមានពិធីបុណ្យម្តងៗ នៅតាមវត្តអារាមនីមួយៗតែងមានការបញ្រ្ជាបព្រះធម៌ ដូចជាការពន្យល់ពីព្រះធម៌ ការសម្តែងពីសីលធម៌ និងការបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។

ទី៣៖ គឺដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ថាជនជាតិខ្មែរយើងគឺជាអ្នកកាន់សាសនាពុទ្ធសាសនា ក៏ដូចជាដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពបូជា លើកស្ទួយ និងការគាំទ្រវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសឱ្យមានភាពរីកចម្រើន គង់វង្សស្ថិតស្ថេរជាយូរអង្វែង។

ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ«បុណ្យ​មាឃ​បូជា​»

១-ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី(សីល​)។

២-ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី(សមាធិ​)។

៣-​ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ(​វិបស្សនា​)។

លក្ខខណ្ឌ​ពុទ្ធសាសនិក​[រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ]។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login