Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-04 00:28

សារៈសំខាន់របស់គមនាគមន៍ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ មានដូចតទៅ

  • កាត់បន្ថយចំណាយលើការជួសជុលយានជំនិះដោយមានស្ពាន ផ្លូវល្អ ធ្វើឱ្យយានជំនិះក្រខូចប្រើបានយូរ ពន្យាពេលជួសជុល មិនចំណាយគ្រឿងបន្លាស់។
  • កាត់បន្ថយចំណាយលើការប្រើប្រាស់ប្រេងឥន្ទនៈ ដោយមានស្ពាន ផ្លូវល្អ មិនកកស្ទះ ល្បឿនថេរ ប្រើប្រាស់ប្រេង ឥន្ធនៈអស់តិច
  • កាត់បន្ថយជំងឺផ្សេងៗ បណ្តាលមកពីការធ្វើដំណើរយូរនិងធូលី
  • ផលិតផលទំនិញចរាចរណ៍ទាន់ពេលវេលាទូទាំងប្រទេស រក្សាបាននូវគុណភាពទំនិញ ទំនិញមានតម្លៃទាប
  • សិស្សចំណាយពេលតិចក្នុងការធ្វើដំណើរទៅសាលារៀន ចំនេញពេលវេលា សម្លៀកបំពាក់ស្អាត ប្រើប្រាស់បានយូរ សម្ភារស្អាត
  • សេវាកម្មសុខភាភិបាលមានប្រសិទ្ធភាព ធានាបានការសង្គ្រោះទាន់ពេលចំពោះអ្នកមានជង្ងឺ
  • សេដ្ឋកិច្ចរីកចំរើន ផលិតផលកើនឡើង ជីវភាពប្រជាជនធូរធារ ពាណិជ្ជកម្មដំណើរការបានល្អ ទេសចរណ៍កើនឡើង
  • អាចសង្គ្រោះទាន់ពេលនូវអគ្គិភ័យ គ្រោះយថាហេតុដោយធម្មជាតិ
  • សរុបមកការជួសជុលស្ពាន ផ្លូវគមនាគមន៍មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាជន ពលរដ្ឋ ជួយលើកតម្កើងជីវភាពអ្នកស្រុក និងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login