Answer 1


user icon Khmer Literature 2018-02-04 00:29

ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចជាបីសំខាន់គឺ៖

  • អំណាចនីតិបញ្ញតិ្ត៖ តំណាងឱ្យរដ្ឋសភា និង ព្រឹទ្ធសភាមានតួនាទីកសាងច្បាប់។
  • អំណាចនីតិប្រតិបត្តិ៖ តំណាងឱ្យរដ្ឋាភិបាល មានតួនាទីអនុវត្ត ការពារអំណាច។
  • អំណាចតុលាការ៖ តំណាងឱ្យសាលាជម្រះក្តី មានតួនាទីរកយុត្តិធម៌ជួនសង្គម។

អំណាចនីមួយៗមានប្រៀបលើគ្នាដូចតទៅ៖

សភាមានអំណាចលើរដ្ឋាភិបាល

  • សភាមានអំណាច៖ អនុម័តលើការតែងតាំងគណៈរដ្ឋមន្រ្តីដែលប្រមុខរដ្ឋាភិបាលបានស្នើរឡើង
  • សភាជាអ្នកសម្រេចគម្រោងថវិកា ចំណោយដែលរដ្ឋាភិបាលដាក់ស្នើរ
  • សភាមានអំណាចដកហូត បុណ្យសក្តិមន្រ្តីណាដែលប្រព្រឹត្តខុស (សមាជិករដ្ឋាភិបាល)

សភាមានប្រៀបលើតុលាការ

  • ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ មានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលខ្វះធម្មនុញ្ញភាព

រដ្ឋាភិបាលមានប្រៀបលើតុលាការ

  • រដ្ឋាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬ សម្រាលទោសឱ្យទណ្ឌិត
  • រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស

តុលាការមានប្រៀបលើរដ្ឋាភិបាល

  • តុលាការមានអំណាចចោទប្រកាន់និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ឋាភិបាលដែលប្រព្រឹត្តខុសច្បាប់

តុលាការមានប្រៀបលើសភា

  • តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។

ដូចនេះអំណាចទាំងបីដាច់ដោយឡែកពិគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក ពិសេសមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយ គឹបំរើជាតិ និងប្រជាជន។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login