Answer 1


user icon Khmer Literature 2018-02-04 00:35

អរិយសច្ច គឺជាសច្ច ឬ ការពិតដ៏ខ្ពង់ខ្ពស់ គួរគោរព គួរជឿ គួរដឹង គួរចេះ។ អរិយសច្ចមាន៤គឺ៖

  • ទុក្ខអរិយសច្ច
  • សមុទយអរិយសច្ច
  • និរោធអរិយសច្ច
  • មគ្គអរិយសច្ច

ក.ទុក្ខអរិយសច្ច គឺជាសេចក្តីពិតប្រាកដចៀសពុំផុតឡើង បែកតែត្រង់ខ្លះទុក្ខតិច ខ្លះមានទុក្ខច្រើន ខ្លះទុក្ខមុន ខ្លះទុកក្រោយ។ ទុក្ខមានច្រើនប្រភេទគឺ

  • ជាតិទុក្ខ៖ ទុក្ខមានតាំងពីកំណើត
  • ជរាទុក្ខ៖ ទុក្ខកើតពីពេលចាស់ជរា
  • ព្យាធិទុក្ខ៖ ទុក្ខកើតមានពេលចាស់ជង្ងឺ
  • មរណៈទុក្ខ៖ ទុក្ខកើតមានៅពេលស្លាប់

ខ.សមុទយសច្ច គឺហេតុដែលនាំឱ្យមានទុក្ខ បានសេចក្តីថាទុក្ខកើតឡើងមកពីមានហេតុ មានឫសគល់ប្រាកដ។

  • អវិជ្ជា និង តណ្ហា គឺសេចក្តីល្ងង់ខ្លៅ និងចិត្តជាប់ជំពាក់លោភចង់បាន ត្រេកត្រអាល ស្រេកឃ្លាន ចង់រស់នៅ ចង់សប្បាយ។ ហេតុដែលនាំឱ្យមានទុក្ខមានបីគឺ៖

១.កាមតណ្ហា៖ ជាប់ជំពាក់និងកាមគុណ ៥គឺ រូប សម្លេង ក្លិន រស និង សម្ជស្ស

២.ភវតណ្ហា៖ ការលោភចង់បានទៅកើតនៅឯឋានព្រហ្ម ដោយយល់ខុសថា ចាសជរាមរណៈនៅក្នុងឋាននោះពុំមានឡើយបានដល់ពួកយោគារចរដែលខំធ្វើឈានសមាបត្តិប្រាថ្នាឱ្យបានកើត ក្នុងឋានព្រហ្មនេះ។

៣.វិភវតណ្ឌា៖ ការលោភចង់បានទៅកើតនៅឯណាឋានព្រហ្មដោយយល់ថាពុំវិលត្រឡប់មកកើតក្នុងឋានមនុស្សវិញទេ ហើយភាន់ច្រឡំថានឹងបាននិព្វាន រំលត់ខណ្ធនៅក្នុងព្រហ្មលោកនេះ។

គ.និរោធអរិយសច្ច គឺទុក្ខពិតជាមាន ហើយអាចមានវិធីរំលត់ទុក្ខ។ បើចង់បំបាត់ទុក្ខត្រូវតែបំបាត់អវិជ្ជា លះបង់តណ្ហា។ អវិជ្ជា និងតណ្ហា ជាប្រភពនៃទុក្ខ។

ឃ.មត្តអរិយសច្ច គឺជាមាគ៌ារំលត់ទុក្ខ។ ដើម្បីបំបាត់ទុក្ខគេត្រូវតែដើរតាមមគ្គទាំងប្រាំបី ឬ អដ្ឋង្គិកមគ្គ មានជាអាទ៍៖

  • សម្មាទីដ្ឋិ៖ ការយល់ឃើញត្រូវ
  • សម្មាសង្កប្បៈ ការត្រិះរិះត្រូវ
  • សម្មាវាចា៖ ការពោលពាក្យត្រូវ
  • សម្មាកម្មន្ត៖ ការងារត្រូវ
  • សម្មាអាជីវៈ ការព្យាយាមត្រូវ
  • សម្មាវាយាមៈ ការព្យយាមត្រូវ
  • សម្មាសតិ៖ ការភ្ញាក់រឮកត្រូវ
  • សម្មាសមាធិ៖ សមាធិត្រូវ

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login