Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ចំណងប៉ិបទីត ?

២. តើកត្តាអ្វីខ្លះដែលអាចធ្វើអោយប្រូតេអ៊ីន បាត់បង់គុណភាពបាន ?

៣. គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីមដោយរបៀបណា ?

៤. ហេតុអ្វីបានជា គេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទ ?

៥. ដូចម្តេចដែលហៅថា អ៊ីដ្រូឡាស ? ចូររកឧទាហរណ៍អ៊ីដ្រូឡាសអោយបានមើល ?

ចម្លើយ

១. ចំណងប៉ិបទីតគឺជា ចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេមួយទៅអាស៊ីតអាមីនេមួយទៀតដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន ។

២. កត្តាដែលធ្វើអោយប្រូតេអ៊ីនខូចគុណភាពដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈ​ធាតុធ្ងន់ បម្រែបម្រួល សីតុណ្ហភាព និងចលនាមេកានិចនិងកត្តាផ្សេងៗទៀត ។

៣. គេធ្វើចំណែកថ្នាក់របស់អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីមនោះ​ ។

៤. បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះគ្រប់អំពើទាំងអស់របស់អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ ។ ម្យ៉ាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយដាក់លាក់ ។

៥. ដែលហៅថា អ៊ីដ្រូឡាស គឺជាអង់ស៊ីមដែលចូលរួមប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយភ្ជាប់អ៊ីយ៉ុងនិងអ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹកឬ យើងអាចហៅថាប្រតិកម្មនេះបានថា​« ប្រតិកម្មអ៊ីដ្រូលីស » ។ រាប់ប្រតិកម្មអោយបានបីៈ កាអ៊ីដ្រាស ប្រូតេអាស លីប៉ាស  ។

វិញ្ញាសាទី៣៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login