Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសម្បទានដីអ្វីខ្លះដែលមិនស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ភូមិបាល ?

២. តើសម្បទានដីសង្គមកិច្ច គឺជាការផ្តល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋដោយឥតគិតថ្លៃទៅឲ្យអ្នកណាខ្លះ ?

៣. តើអ្នកណាខ្លះអាចផ្តួចផ្តើមសម្បទានដីសង្គមកិច្ច ?

៤. តើសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើនៅទីណា?

៥. តើគ្រួសារស្ថិតក្នុងស្ថានភាពយ៉ាងណាខ្លះទើបអាចទទួលបានសម្បទានដីសង្គមកិច្ច ?

ចម្លើយ

១. សម្បទា​នដែលមិនស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ភូមិបាលមានៈ

  • សម្បទានរ៉ែ
  • សម្បទានកំពង់ផែ
  • សម្បទានព្រលានយន្តហោះ
  • សម្បទានរៀបចំតំបន់ឧស្សាហកម្ម
  • សម្បទាននេសាទ​ ។

២. សម្បទានដីសង្គមកិច្ចគឺជាការផ្តល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋដោយឥតគិតថ្លៃទៅឲ្យៈ

  • គ្រួសារក្រីក្រ យោធិរំសាយ និងគ្រួសារយុទ្ធជនពលីពិការ
  • គ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  • គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសារមាតុភូមិនិវត្តន៍  ។

៣. អ្នកដែលអាចផ្តួចផ្តើមសម្បទានដីសង្គមកិច្ចៈ

  • ប្រជាពលរដ្ឋម្នាក់ឬច្រើននាក់ឬអង្គការឬតំណាងប្រជាពលរដ្ឋអាចផ្តួចផ្តើមធ្វើផែនការដាក់ស្នើសុំសម្បទានដីសង្គមកិច្ចតាមរយៈឃុំសង្គាត់
  • ក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចផ្តួចផ្តើមធ្វើផែនការ និងដាក់ជូនផែនការនេះទៅគណៈកម្មធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ។

៤. សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ​ដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើៈ

  • នៅកន្លែងតាំងទីលំនៅថ្មី សម្រាប់គ្រួសារផ្លាស់ប្តូរទីកន្លែងឬរង់ចាំសំណង់នៅទីប្រជុំជន
  • នៅតំបន់ជាទីតាំងសម្បទានដីសេដ្ឋកិច្ច ដើម្បីគ្រួសារអាចអភិវឌ្ឍន៍កសិឧស្សាហកម្ម
  • នៅតំបន់សាច់ស្រយាល ដែលប្រជាពលរដ្ឋគ្មានដីលំនៅដ្ឋាននិងដីដាំដុះនិងចំនួនប្រជាពលរដ្ឋមិនទាន់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ដីនោះ ។

៥. គ្រួសារដែលអាចទទួលបានសម្បទានដីសង្គមកិច្ចមានដូចជាៈ

  • គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ
  • គ្រួសារក្រីក្រ និងគ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  • គ្រួសារមាតុភូមិនិវត្តន៍យោធិនរំសាយនិងគ្រួសារយុទ្ធជនពលីពិការ
  • គ្រួសារធំមានសមាជិកចាប់ពី ៦នាក់ឡើងទៅ ។

វិញ្ញាសាទី៣២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login